លោកព្រុំយ៉ាងមេឃុំអន្លុងជ្រៃរងការរិះគន់ពីប្រជាពលរដ្ឋ រឿងដើមគគីអះអាអថាអាយកធ្វើស្ពានបែជាបណ្ដោយ ឈ្មួញអាយកទៅលក់ជិតអស់

ដោយ ៖ នួន ពុទ្ធា

ស្ទឹងត្រែង ៖ ដើមគគី១ដើម ដែរមាអាយុកាល រាប់រយឆ្នាំមកហើយនោះ បច្ចុប្បន្នត្រូវបានឈ្មួញ លួចអារកាល
ពីខែមករា ឆ្នាំ២០១៦ មកម្លេះ ដែលលោកមេឃុំ អន្លង់ជ្រៃបានអះអាងថា គឺអារយកមកជួសជុល ធ្វើស្ពានថ្មី
អោយប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ នឹងដឹកកសិផល ឆ្លងទៅមកតាមស្ពានមួយនេះ តែឥឡូវមកដល់
ថ្ងៃនេះ នៅមិនទាត់ឃើញ អ្វីដូចលោកមេឃុំ បានអះអាងនោះទេ។

ពាក់ព័ន្ធរឿងនេះ ត្រូវបានប្រជាពលរដ្ឋ រស់នៅភូមិវាដេញ ឃុំអន្លុងជ្រៃ ស្រុកថាលាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បាន
អះអាងថា ដើមគគីដីធំ១ដើមនេះ ត្រូវបានឈ្មួញលួចអារ នឹងមានការឃុបឃិត ជាមួយអាជ្ញាធរមូលដ្ឋាន នឹង
សមត្ថកិច្ច ខិលខូលមួយចំនួននៅទីនោះ អារជ្រៀកលក់ជិតអស់ហើយ។

លោក ព្រំ យ៉ាង មេឃុំអន្លង់ជ្រៃ បានប្រាប់អោយដឹងថា ឈើគគីធំ១ដើមខាងលើបម្រុងទុកធ្វើស្ពាននោះ ត្រូវ
បានគេលួចអារពិតម៉ែន ក្រោយមកយើងតាមទាន់អ្នកលើកទី១ ក៏បានឃាត់ឈើនោះទុក ក្រោយពីនោះមកក៏
បានស្ងប់ស្ងាត់មួយរយៈពេលខ្លី ប្រហែលជាបានពីសប្តាហ៍តែប៉ុណ្ណោះ មិនទាន់បានធ្វើស្ពានផង ត្រូវបានគេ
លួចអារអស់ ប្រហែលបីទៅបួនសន្លឹកថែមទៀត។ លោកបន្តថា បើសិនជាតាមទាន់ រកឃើញអ្នកណា ជាអ្នក
លួចអារឈើគគី ខាងលើនេះ លោកនឹងអោយសងវិញ ។

លោក ថោង‌ ស្រាន់ អភិបាលស្រុកថាឡាបរិវ៉ាត់ បានប្រាប់អោយដឹងកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈនេះថា ឈើ
គគីធំ១ដើមខាងលើនោះ លោកបានដឹងថា ត្រូវបានឈ្មួញលួចអារ ហើយមេឃុំនៅទីនោះ មិនដែលបានរាយ
ការណ៍ប្រាប់ទេ ទាល់តែបែកការដល់អ្នកសារព័ត៍មាន ទើបបានរាយការណ៍មកប្រាប់តាមក្រោយ តែឥឡូវឈើ
គគីនោះ ត្រូវបានគណៈអភិបាលខេត្តស្ទឹងត្រែង បញ្ជាមិនអោយមានអ្នកណា ប៉ះពាល់ទេ គឺទុកសិនចាំលោក
ជាអ្នកសម្រេច ។

បច្ចុប្បន្ន គ្រប់មជ្ឈដ្ឋាន គេបានដាក់ការសង្ស័យថា មិនថាឈើគគី ដ៍ធំ១ដើមខាងលើនោះទេ ទាំងឈើប្រណិត
ឈើលេខ២ លេខ៣នោះទេ សូម្បីតែឈើតូចៗមិនទាន់គ្រប់អាយុ ក៍ត្រូចគេកាប់អស់ដែរ ដែលមាននៅក្នុង
ភូមិវាលដេញ ឃុំអន្លង់ជ្រៃខាងលើនោះ បើមិនមានការឃុបឃិត ពីអាជ្ញាធរនឹងសមត្ថកិច្ច នៅទីនោះទេ ក៏ពួក
ក្រុមឈ្មួញទាំងនោះ មិនហ៊ានអារកាត់ឈើដែរ ។ ជាក់ស្តែងឈើគគីដ៍ធំ ដែរមានមុខកាត់ ជិត២ម៉ែត្រ មូល
ហេតុអ្វី គេចូលមកអារ ដោយម៉ាស៊ីនត្រង់ស៊ីន័រ ឭសូខ្លាំងៗ ហើយបែរជាមេឃុំ នឹងសមត្ថកិច្ច នៅទីនោះឆ្លើយ
ថា‌មិនដឹងទៅវិញ។/

IMG-20160216-WA0010

IMG-20160216-WA0011

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author