ជម្លោះហិង្សាបង្កអោយស្លាប់២នាក់នឹងរងរបួសធ្ងន់ម្នាក់

ដោយ ៖សហការី

ខេត្តព្រះវិហ៊ារ ៖ មានសេចក្តីរាយការណ៍ បានអោយដឹងថា ជនជាតិចិន២នាក់ ជាបុគ្គលិក របស់ក្រុមហ៊ុនចិន
ដាំអំពៅ បានស្លាប់បាត់បង់ជីវិត នៅពេលដឹកទៅដល់ មន្ទីរពេទ្យបង្អែកខេត្ត និងបុគ្គលិក ខ្មែរម្នាក់ទៀត រង
របួសធ្ងន់ផងដែរ នៅក្នុងជម្លោះហិង្សា ដ៏សាហាវមួយ ដោយសាររឿងគំនុំចាស់ ដណ្តើមស្រីស្នេហ៍ ខារ៉ាអូខេគ្នា។
ករណីនេះ បានកើតទ្បើងការពីវេលាម៉ោង១២ និង០៥នាទីយប់ ឈានចូលថ្ងៃទី២២ កុម្ភៈ ២០១៦ ស្ថិតនៅ
ភូមិពោធិ៍ទាប ឃុំម្លូរព្រៃ២ ស្រុកឆែប ក្បែររដ្ឋបាល ក្រុមហ៊ុនដាំអំពៅ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតជម្លោះរវាង នៅយប់ថ្ងៃទី២១ កុម្ភៈ ២០១៦ ជនជាតិចិន
មកពីក្រុមហ៊ុន ដាំអំពៅមានគ្នា២នាក់ និងបុគ្គលិកខ្មែរម្នាក់ ចូលទៅច្រៀងខារ៉ាអូខេ ក្នុងហាងតូចមួយកន្លែង
មានយីហោឈ្មោះ ផ្កាយរាត្រី លុះដល់ម៉ោង១២ និង០៥នាទីយប់ ឈានចូលថ្ងៃទី២២ កុម្ភៈ ក៏មានរឿងជម្លោះ
ហិង្សាកាប់ចាក់គ្នា ដ៏សាហាវបានកើតទ្បើង នៅតាមដងផ្លូវ ចូលទៅរដ្ឋបាលក្រុមហ៊ុនចិន ទល់មុខស្ថានីយ
សាំង ការដ្ឋានចិន ដែលនៅឆ្ងាយផុត ពីហាងខារ៉ាអូខេ ប្រងែល១គីទ្បូម៉ែត្រ។

នៅក្នុងស្ថនភាពជម្លោះនោះ គេឃើញមាន ប្រើកាំបិតមុខស្រួច ប្រវែងកន្លះម៉ែត្រ កាប់ចាក់ទៅលើជនជាតិចិន
ត្រូវចំក្រលៀន ក្បែរចង្កេះ ចំនួន២កាំបិត ជនជាតិចិនម្នាក់ទៀត ត្រូវចំស្មា និងខ្នងសុះពេញខ្លួន រីឯបុគ្គលិកខ្មែរ
ម្នាក់ទៀត ត្រូវខ្នងច្រើនកាំបិត រងរបួសធ្ងន់។

នៅក្នុងករីជម្លោះខាងលើ ម្ចាស់ហាងខារ៉ាអូខេ បានឲ្យអ្នកសារព័ត៌យើងបានដឹង កាលព្រឹកថ្ងៃទី២២ កុម្ភៈនេះ
ថា ជម្លោះកាប់ ចាក់សម្លាប់គ្នានេះ បណ្តាឲ្យជនជាតិចិន ចំនួន២នាក់ ស្លាប់ និងបុគ្គលិកខ្មែរ ម្នាក់ទៀត របួស
ធ្ងន់ មិនពាក់ព័ន្ធកន្លែងខារ៉ាអូខេ របស់គាត់ទេ គឺហាង ខារ៉ាអូខេរបស់គាត់ បានបិទទ្វារ ឈប់អោយច្រៀង
តាំងពីម៉ោង១១ យប់ម្ល៉េះ។ រហូតដល់ព្រឹកថ្ងៃទី២២ កុម្ភៈ ទើបគាត់ដឹងថា មានកើតជម្លោះគ្នានៅទល់ មុខ
ស្ថានីយ៍សាំងក្រុមហ៊ុនចិន នៅឆ្ងាយពីហាងខារ៉ាអូខេ របស់គាត់តែម្តង។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរស្រុកឆែប បានបង្ហើបឲ្យដឹងយ៉ាងខ្លីថា ករណីជម្លោះ ហិង្សាខាងលើ បណ្តាល
អោយជនជាតិចិន២នាក់ស្លាប់ និងខ្មែរម្នាក់របួសធ្ងន់ បណ្តាលមកពី ប្រកែកគ្នារឿងអាប់លុយខុស។
អ្នកយកព័ត៌មានយើង មិនអាចធ្វើការទំនាក់ទ ងលោកអធិការ ស្រុកឆែបបានទេ ក្នុងករណីខាងនេះ ដោយ
ទូរស័ព្ទ របស់លោកទំនាក់ទងមិនបាន កាលពីថ្ងៃនេះទី២២ ខែគុម្ភះ ឆ្នាំ២០១៦នេះ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋ ដឹងហេតុការណ៍ បានឲ្យដឹងថា ក្រោយកើតហេតុការណ៍ឃើញ គេឃើញ
កម្លាំងនគរបាល ស្រុក ខេត្ត បានចុះទៅឃាត់ខ្លួន ជនសង្ស័យចំនួន៦នាក់ នាំខ្លួនទៅសាកសួរ នៅស្នងកា
រដ្ឋាននគរបាល ខេត្តព្រះវិហារ នៅក្នុងយប់នោះ។

ប្រភពដដែរបានបន្តទៀតថា ក្រោយកើតហេតុការណ៍ បន្តិចជនជាតិចិន ប្រមាណជិត១០០នាក់ បាននាំគ្នា
ចេញមកពីការដ្ឋាន ក្រុមហ៊ុនចិន លើកគ្នាមកជួយ គ្នារបស់គេប៉ុន្តែ ជនដៃដល់ បានសម្ងំក្នុងផ្ទះ ក្បែរៗនោះ
ហើយជនជាតិចិនទាំងនោះ បានយកដំថ្ម គប់ទៅលើដំបូលផ្ទះ របស់ឈ្មោះ ថា ភេទប្រុស ដែលគាត់មានកូន
ប្រុស២នាក់ សង្ស័យជាជនដៃដល់។

សូមបញ្ជាក់ផងដែរថា មានសេចក្ដីរាយការណ៍ថា នៅវេលាម៉ោង១២រសៀល ថ្ងៃទី២២ កុម្ភៈនេះស្ដ្រីម្ចាស់ហាង
ខារ៉ាអូខេម្នាក់ និងពលរដ្ឋម្នាក់ទៀតត្រូវ បាននគរបាលជំនាញ អនុញ្ញាតឲ្យទៅផ្ទះវិញ ក្រោយពីធ្វើការសាកសួរ
រួច។ រីឯ បុរសជាជនសង្ស័យ៤នាក់ ក្នុងនោះមានឈ្មោះ ថា និងកូនប្រុសរបស់ខ្លួន២នាក់ កំពុងស្ថិតក្នុងស្នង
ការដ្ឋាន នគរបាលនៅទ្បើយ។ រីឯអត្តសញ្ញាណជនរងគ្រោះ និងជនសង្ស័យ នៅមិនទាន់បានដឹងច្បាស់ នៅ
ឡើយទេ ដោយសារសមត្ថកិច្ច មិនបានផ្ដល់ព័ត៌មានលំអិតនេះ ដល់អ្នកយកព័ត៌មានយើង ឲ្យបានដឹងលំអិត
ពីករណីនេះឡើយ នៅក្នុងករីនេះ សមត្ថកិច្ចហាក់ដូចជាមានការ បិទបាំងព័ត៌មាន៕

IMG-20160222-WA0023

IMG-20160222-WA0022

IMG-20160222-WA0024

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author