កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវសហការ ជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាកបង្ក្រាបករណីគ្រឿង ញៀនឃាត់ខ្លួនជនសង្ស័យ២នាក់នឹងវត្ថុតាងមួយចំនួន

ដោយ ៖ សហការី

ភ្នំពេញ ៖ កម្លាំងអិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលស្វាយប៉ាក បានចុះ
ប្រតិបត្តិកាស្រាវជ្រាវ ឈានឃាត់ខ្លួនមនុស្សប្រុសស្រី​ ចំនួន០២នាក់ ដែរជាប់ពាក់ព័ន្ធ នឹងករណីគ្រឿងញៀន
កាលវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល គ្មានលេខ ផ្លូវ
បេតុង ភូមិឡកំបោរ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីលោក អ៊ីវ ឈុនផេង អធិការរង នឹងលោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្ម
ទណ្ឌបានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនេះ គឺក្រោមការបទបញ្ជាពីលោក ទៀង ច័ន្ទសារ អធិការនគរបាល
ខណ្ឌឫស្សីកែវ អោយធ្វើការចុះបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន​ ដូចជា​អំពើ​លួច ឆក់​ ប្លន់​ ​នឹងករណីគ្រឿងញៀន
ព្រមទាំងល្បែងស៊ីសងផងដែរ។​

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូត នៅថ្នាំញៀនចំនួន បានសរុបចំនួន២៨
កញ្ចប់តូច​ ក្នុងនោះ​ ដោយសមត្ថកិច្ចបានធ្វើការឆែកឆេរ ក្នុងបន្ទប់លេខ១០​ បានរកឃើញថ្នាំញៀនចំនួន​ ១
កញ្ចូប់តូច​ នឹងបន្ទប់លេខ៩ សមត្ថកិច្ចបានរកឃើញថ្នាំញៀន ចំនួន២៧កញ្ចប់តូចថើមទៀត ​ ប្រភេទក្រាម
ពណ៌សថ្លា​ នឹងឧបករណ៍ប្រើប្រាស់ មានដូចជា ដែកកេះចំនួន​០៣​ បំពង់កែវសំរាប់ជក់​មួយចំនួនផងដែរ​ ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែល
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននោះ​ ទី១ មានឈ្មោះ ដួង​ ផល្លា​ ហៅ​ អាញាញ៉ ភេទ ប្រុស អាយុ​ ២០ឆ្នាំ​ ជន
ជាតិ​ ខ្មែរ​​ មុខរបរ កម្មករយឿត្រី​ ទី២ ឈ្មោះ​ យឺន​ ឌីណា ភេទ​ ស្រី​ អាយុ​ ៣៥ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​
ជនសង្ស័យទាំង​០២នាក់ ស្នាក់នៅភូមិ ឃុំ កើតហេតុ​ ខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង​០២នាក់​ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់បញ្ជូនខ្លួនទៅឃុំ ជាបណ្តោះអាសន្ន
នៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាម
ផ្លូវច្បាប់ ៕​

2016-03-06_09.45.56

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author