រថយន្តសាំងយ៉ុងរេចង្កូតជ្រុលទៅព្រលះរថយន្តធុនធំ ផ្ងាជើងច្រងាង​ទាំងព្រលឹម

ដោយ ៖ រស់ សុភា

ខេត្តមណ្ឌលគីរី ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់​ រវាងរថយន្តសាំងយ៉ុងរត់តាក់ស៊ី នឹងរថយន្តម៉ាក
FUSO បានព្រលះគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២ រងការខូចស្ទើតែទាំងស្រុង រីឯតៃកុងនឹងអ្នករួម
ដំណើជាមួយ ទាំងសង្ខាងរងរបួសធ្ងន់ស្រាលផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៦ នៅចំណុច
ចន្លោះគីឡូម៉ែត្រ១០៩ នឹង១១០ ឋិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

តាមប្រភពនៅកន្លែងកើតហេតុ បាននាំគ្នានិយាយឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានឃើញរថយន្ត
ទាំង២គ្រឿងខាងលើ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងមិច
ទំនង អ្នកបើកបររថយន្តសាំងយ៉ុង ងងុយដេក ហើយងោក ទើបបានជារថយន្តសាំងយ៉ុងនេះ រេចង្កូតមក
បុកជាមួយរថយន្ត ម៉ាក FUSO រះមួយចំហៀងយ៉ាងពេញទំហឹងតែម្ដង។

តាមការបញ្ជាកើ ពីកោវរសេនីយ៍ត្រី យឹម ចន្តា នាយរងការីយាល័យចរាចេណ៍ផ្លូវគោក បានឲ្យដឹងថា ករណី
គ្រោះថ្នាក់ចរាចណ៍នេះ គឺបណ្ដាលមកពីភាគី ខាងរថយន្តសាំងយ៉ុង បើកបរក្នុងស្ថានភាព ដេកលួកមួយភាំង
ក៍រេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកពេញទំហឹង ជាមួយរថយន្ត FUSO តែម្ដង។

លោកបានបន្តឲ្យដឹងទៀតថា រថយន្តបង្កម៉ាកសាំងយ៉ុង ប្រភេទរថយន្តទេសចររត់តាកើស៊ី មណ្ឌលគិរី ភ្នំពេញ
ពាក់ស្លាកលេខ ភ្នំពេញ 2Q 06 90 រងការខូចស្ទើទាំងស្រុង បើកបរដោយឈ្មោះ ថន ធូនីន ភេទប្រុស អាយុ
៣៥ឆ្នាំ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រងរបួសបាក់ភ្លៅខាងឆ្វេង
នឹងបាក់កែងដៃខាងឆ្វេង រីឯស្រីៗ ៣នាក់ទៀតដែររួមដំណើជាមួយ ម្នាក់រងរបួសធ្ងន់ធ្ងរ នឹង២នាក់ទៀត មិន
មានរបួសទេ។ ចំណឺករថយន្តធុនធំម៉ាកFUSO ពាក់ស្លាកលេខ ភ្នំពេញ 12 85 បើកបរដោយឈ្មោះ យ៉ិន
សុវណ្ណ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភ្នំពេញថ្មី ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មិនមានរបួសធ្ងន់ នឹង
អ្នករួមដំណើជាមួយ២នាក់ទៀត ក៍មិនមានរបួសដែរ។

ក្រោយពីការវាស់វែង បច្ចុប្បន្នរថយន្តទាំង២ ត្រូវបានរបស់ប៉ូលីសចរាចរណ៍ ធ្វើការស្ទូចយកទៅរក្សាទុក នៅ
នៅអធិការដ្ឋាន នគរបាលស្រុកអូរាំង ដើម្បីរងចាំដោះស្រាយ នៅពេលក្រោយ ទៅតាមនិតិវិធីច្បាប់៕

2016-03-07_09.32.51

2016-03-07_09.33.51

2016-03-07_09.34.59

2016-03-07_09.20.53

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author