ដោយ ៖ សហការី
ខេត្តបាត់ដំបង ៖ ពលករខ្មែរប្រុស ស្រី ជាង២០នាក់ បានវិលមកពីធ្វើកម្មករ នៅប្រទេសថៃ មកដល់កម្ពុជា
វិញហើយ កាលពីវេលាម៉ោង៨ នឹង៣៥នាទីព្រឹក ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦នេះ ដោយចេញតាមច្រករបៀង
មួយកន្លែង ស្ថិតក្នុងចំណុច៩៩៩ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បើតាមការបញ្ជាក់ពីពលករខ្មែរ ដែរទើបត្រឡបុមកវិញនោះ បានឲ្យដឹងថា ពួកគាត់បានចេញមកតាមច្រក
របៀងខាងលើពិតប្រាកត់មែន ដោយដាក់អីវ៉ាន់តាមរទះអូស នឹងបានបង់ប្រាក់ ឲ្យ ( ទាហានថៃ១០០បាទ )
នឹងបង់ឲ្យ ( ទាហានខ្មែរ ៥០០រៀល ) ។
ពលករទាំងនោះ បានបញ្ជាក់ ឲ្យដឹងទៀតថា ពួកគាត់នៅទីនោះគឺ កាប់អំពៅ កាប់ដំឡូង នឹងធ្វើស្មៅ ប្រាក់
ដែរពួកគាត់ទទួលបាន ក្នុង១ថ្ងៃ ( ២៥០បាទ ) ទៅ៣០០បាទប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែរធ្វើឲ្យពួកគាត់ហួសចិត្ត
នោះគឺ អស់លោកសមត្ថកិច្ច ដែរមានទួលនាទី ឈរជើងការពារចំណុចព្រុំដែនខាងលើ អស់លោកទាំងនោះ
មិនបានបំពេញតាមតួនាទីរបស់ខ្លួនទេ នឹងមិនបានជួយសម្រួលដល់ពួកគាត់ ថែមទាំងយកលុយពួកគាត់
ទៀត។ ព្រោះតែមាកការខ្វះខាត ទើបដាច់ចិត្តឆ្លងដែន ខុសច្បាប់ ដោយប្រថុយ ប្រថាន ទៅធ្វើកម្មករនៅ
ស្រុកគេ។ ការវិលត្រឡប់មកវិញនេះ ដោយសារពួកគាត់អស់ការងារធ្វើ ហើយណាមួយ ជិតចូលឆ្នាំ ប្រពៃ
ណីខ្មែរយើងផង ពួកគាត់ត្រូវតែវិលទៅស្រុកកំណើត នៅស្រុកកំពង់ស្វាយខេត្តកំពង់ធំវិញ។/