ដោយ ៖ រស់សុភា
ខេត្តមណ្ឌលគិរី ៖ សិប្បកម្មអនាធិបតេយ្យ ដែរជារបស់ ឈ្មោះ ទូ ហៀង ហៅយាយម៉ាប់ ដែលមានតួនាទី
ជាសមាជិក ក្រុមប្រឹក្សាឃុំ មេម៉ង និងជាឈ្មួញឈើ ដុះស្លែដ៍ល្បីឈ្មោះ ថែមទាំងជាម្ចាស់សិប្បកម្ម កែច្នៃ
ឈើប្រណិត ដែលធំជាងគេ នៅក្នុងខេត្តមណ្ឌលគិរីផងនោះ មកដល់ពេលនេះ នូវមិនទាន់ឃើញមមាន
មន្ត្រីជំនាញ ឬកម្លាំងសមត្ថកិច្ច ចុះធ្វើការត្រួតពិនិត្យនៅឡើយទេ ទោះបីបច្ចុប្បន្ន មានគណៈកម្មកាជាតិ
ចុះទប់ស្កាត់ នឹងបង្កាប់ ដ៏ក្ដៅគគុគយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសិប្បកម្មមួយនេះ នៅតែសំរ៉ុក ដឹកឈើទាំយប់
ទាំងថ្ងៃ ដោយគ្មានខ្លាចញញើតឡើយ សព្វថ្ងៃនេះ យាយ ទូ ងៀង ( ហៅយាយម៉ាប់ ) កំពុងតែត្រេចត្រអាល
នឹងជំនួញឈើប្រណិតយ៉ាងរំពើយ ។
ពាក់ព័ន្ធរោងសិប្បកម្មខាងលើ ប្រជាពលរដ្ឋ បាននាំគ្នាលើកឡើងថា មន្ត្រីជំនាញមានតួនាទីបង្ក្រាបបទល្មើស
ព្រៃឈើ តែពុំដែលឃើញ មានចំណាច់ការមកលើរោងសិប្បកម្ម របស់យាយទូ ហៀវ ( ហៅយាយម៉ាប់ ) នេះ
ម្ដងណាឡើយ ។ ធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលអស់លោកទាំងនោះ នាំគ្នាទទួលលាភសការ:
ឬសំណែន ពីយាយ ទូ ហៀង ( ហៅយាយម៉ាប់ ) ដាក់ហោប៉ៅហើយ បានជាពួកគេ គ្មានប្រត្តិកម្ម ទៅលើបទ
ល្មើសព្រៃឈើ នឹងសិប្បកម្មកែឆ្នៃ ទ្រង់ទ្រាយដ៍ធំខាងលើនេះ បណ្ដោយឲ្យដំណើការបានយ៉ាងរលូនដូចនេះ ។
តាមប្រភព័ពីរប្រជពលរដ្ឋ បានឲ្យដឹងថា នៅព្រឹកមិញនេះ មានរថយន្ត៥ ទៅ ៦គ្រឿង ដោយយាយ ទូ ហៀង
( ហៅយាយម៉ាប់ ) បានបញ្ជាឲ្យកូនចៅរបស់ខ្លួន ដឹកចេញពីរឃ្លាំងស្តុប យកទៅលាក់ក្នុង នៅក្នុងដីចំការ
ស្វាយចន្ទី សិប្បកម្មកែច្នៃឈើប្រណិត ដ៏ធំរបស់ខាងលើនេះ មានទីតាំងនៅភូមិទួលមេម៉ង ឃុំមេម៉ង ស្រុក
កែវសីមា ខេត្តមណ្ឌលគិរី គឺជាកន្លែងស្តុក នឹងទិញ លក់ឈើប្រណិតយ៉ាងសកម្មផងដែរ ។
គួរបញ្ជាក់ផងដែរថា ក្នុងការជំនួញឈើ របស់យា ទូ ហៀង ( ហៅយាយម៉ាប់នេះ ) មានរថយន្តតូច ធំ ដូចជា
រថយន្តប្រភេទបង្កុង ឬឡង់គ្រីស័រ សម្រាប់ដឹកជញ្ជូនឈើប្រណិត ទៅឲ្យឈ្មួញបានតាមតម្រូវការ ព្រោះ
គាត់ជាមនុស្ស មានឥតព្ធលខ្លាំងជាងគេ នៅក្នុងខេត្តមណ្ឌលគិរី ៕