ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ នឹងទូរគ
មនាគមន៍ នឹងលោក ជំទាវ ខេង សំរ៉ាដា បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីម៉ា ព្រះវិហារ នៅវត្ត
អូធេល តេជោមានជ័យ ឋិតក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ នឹងកាត់ខ្សែរបូណ៍ ដើម្បីដាក់ឲ្យប្រើ
ប្រាស់ជាផ្លូវការ នឹងសម្រាប់ទុកឲ្យប្រជាពលរដ្ឋ ធ្វើបុណ្យនានា នឹងពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរយើង នា
ពេលខាងមុខនេះផងដែរ។ ក្នុងកម្មពិធីនេះ មានការអញ្ជើញចូលពីលោក យឹម លុច្ស អភិបាលរងខេត្ត នឹង
មន្ត្រីរាជការទូទាំងខេត្តជាច្រើននាក់ ព្រមទាំងពុទ្ធបរិស័តជាច្រើនផងដែរ ។
ព្រះវិហារវត្ត អូរធេល តេជោមានជ័យនេះ ចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៣ ទើមបានរួចរាល់នៅឆ្នាំ២០១៦នេះ
ព្រះវិហារនេះ មានទទឹង១២ម៉ែត្រ បណ្តោយ ២៤ម៉ែត្រ ចំណាយថវិកាអស់ ចំនួន១២ម៉ឺន ៥ពាន់ដុល្លាអាមេរិក
ព្រះវិហារនេះ សាងសង់ឡើង ដោយមានការផ្តួចផ្តើម ពីឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ ព្រមទាំងសប្បុ
រសជននានា ដែលមាន សទ្ធាជ្រះថ្លា ចូលរួមជាបច្ច័យ ។
មិនតែប៉ុណ្ណោះ ឯកឧត្តម និងលោកជំទាវ បានជួយកសាង ឧបត្ថម្ភបន្ថែម នៅបន្ទប់អនាម័យ ម៉ាស៊ីនភ្លើង ផ្ទះ
បាយ និងចាក់ដីបំពេញក្នុងទីធ្លាវត្ត ព្រមទាំងរបស់ប្រើប្រាស់ តម្កល់ទុកក្នុងវត្តជាច្រើនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសា
សន៍ថា ដោយឃើញវត្ត អូរធេល តេជោមានជ័យ មានការខ្វះខាត នូវបច្ច័យ សម្រាប់កសាង នូវសមិទ្ធិផល
នានាក្នុងវត្តអារាម៌ និងដើម្បីប្រតិបត្តិ ចំពោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឯកឧត្តម និង
លោកជំទាវ បានផ្តួចផ្តើម រៃអង្គាសបច្ច័យ ពីពុទ្ធបរិស័ត ក្នុងនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់ពុទ្ធ
បរិស័តជិតឆ្ងាយ ដែលបានចូលរួម ជាបច្ច័យកសាងព្រះវិហារ ឲ្យបានរួចរាល់ ជាស្ថាពរផងដែរ ។
បន្ទាប់មកឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ត បានធ្វើការរាប់បាតដល់ព្រះសង្ឈចំនួន
៩០អង្គ និងប្រគេន នូវបច្ច័យ ដែលពុទ្ធបរិស័តចូលបុណ្យ នៅក្នុងពិធីបុណ្យ បញ្ចុះខ័ណ្ឌសីម៉ា ចំនួន៤៦លាន
២៦ម៉ឺនរៀល ប្រាក់ដុល្លា ចំនួន ៦ពាន់ ៥៦០សិបដុល្លាអាមេរិក ទៅដល់ព្រះចៅអធិការ គង់នៅវត្តធេល យេ
ជោមានជ័យផងដែរ៕