ក្រសួងធនធានទឹងចេញសេចក្ដិជូនដំណឹងដល់ប្រជាពល រដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរន្ទះនឹងខ្យល់កន្ត្រាក់ ថ្ងៃទី១៥នឹង១៦ខែមិនាឆ្នាំ២០១៦នេះ

ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នឹងឧតុនិយម ដោយព្យាករអាកាសធាតុ
ថា នៅថ្ងៃទី១៥ នឹង១៦ ខែមិនា ឆ្នាំ២០១៦នេះ នឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់ទំនាប
កណ្តាល ភាគពាយ័ព្យរួមមាន ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្ត
ពោធិ៍សាត់ ខេត្តប៉ៃលិន នឹងមានភ្លៀងកក់ខែ។

តំបន់មាត់សមុទ្ររួមមាន ខេត្តកោះកុង កែប កំពត ព្រះសីហនុ បន្តមានភ្លៀងកក់ខែ ធ្លាក់ជាបន្តបន្ទាប់​។
ដូច្នេះក្រសួងធនធានទឹក សូមឲ្យបងប្អូន ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និង
ខ្យល់កន្ត្រាក់ នៅពេលមេឃរកភ្លៀង នៅថ្ងៃនេះ និងថ្ងៃស្អែក៕

Screenshot_2016-03-15-12-51-53-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author