ដោយ ៖ រស់ សុភា
ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្នគេសង្កេតឃើញ រោងសិប្បកម្មដែលគ្មានច្បាប់ កំពុងធ្វើសកម្មភាព អាជ្រៀកឈើ
លាន់ឭ យ៉ាងកងរំពង ចេញពីរោងសិប្បកម្ម ជាច្រើន នៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចាប់តាំងពីភូមិពូជ្រៃ
រហូតដល់ភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែរភូមិទាំងពីរនេះ ឋិតក្នុងតំបន់ព្រៃការពារ ( WWF )
ខេត្តមណ្ឌល់គិរី។
រោងសិប្បកម្មកែឆ្នៃឈើទាំងនោះ ត្រូវគេឃើញថា ឈ្មួញបានដាក់ដំណើរការ នៅក្នុងភូមិទាំង២ខាងលើ ដោយ
ដាក់នៅខាងក្រោយផ្ទះប្រជាពលរដ្ឋ រាប់សិបកន្លែង ។
តាមប្រភព្វពីរប្រជាពលរដ្ឋ ក្នុងតំបន់នោះ បានទំលាយអោយដឹងថា គេតែងតែឃើញ មានសមត្ថកិច្ចចំម្រុះ
មិនដឹងថា ជំនាញខាងណាខ្លះនោះទេ ចុះទៅចំណុចទីតាំង រោងសិប្បកម្ម កែច្នៃឈើទាំងនោះ ប្រជាពលរបាន
និយាយបន្តទៀតថា មិនមានដែរឃើញមាន វិធានការណ៍ ឬបង្ក្រាបទាល់តែសោះ ប្រហែលជាត្រូវថ្នាំពុល ឬថ្នាំ
សន្ដំ របស់ថៅកែៗ ទាំងនោះអស់ហើយ បានជាទុកបណ្ដោយឲ្យ រោងសិប្បកម្ម គ្មានច្បាប់ កើតមានយ៉ាង
អនាធិបតេយ្យ បែបនេះទៅវិញ។
ម្យ៉ាងទៀត ក៏មានការលើកឡើងថា មន្ត្រីជំនាញដែលគ្រប់គ្រងក្នុងតំបន់ ព្រៃកាពារ ( WWF ) ខេត្តមណ្ឌលគិរី
ដែលគ្រប់គ្រងដោយលោក ឡុង ប៊ុង នាយដែនព្រៃការពារ ( WWF ) ហាក់បីដូចមានចេតនា មិនបង្ក្រាប
ដោយគេសង្កេត ឃើញមថា ទីតាំងរោងសិប្បកម្មទាំងនោះ បានដំណើរការជាយូរឆ្នាំមកហើយ ប៉ុន្តែមិនមាន
ការបង្ក្រាបអ្វីទាល់ តែសោះ។
សិប្បកម្មកែឆ្នៃឈើទាំងនោះ ត្រូវបានប្រភព្វដ៏ដែល បានបន្តទៀតថា មានការលាក់ នឹងស្តុកទុកឈើប្រណិត
និងឈើប្រភេទលេខ១ សំរាប់កែឆ្នៃជាទ្វា បង្អួច គ្រែជាដើម និងដាក់អោយរថយន្ត ប្រភេទសាំងយ៉ុង ដឹកយក
ទៅលក់តាមបណ្ដាខេត្ត ដឹងចេញទាំងយប់ ទាំងថ្ងៃ ឆ្លងកាត់ ក្រុងសែនមនោរម្យ ស្រុកពេជ្រាដា ស្រុកអូរាំង
ស្រុកកែវសីមា និងកាត់តំបន់អភិរក្សជីវចំរុះសីមា ឆ្ពោះទៅ ទីក្រុងភ្នំពេញថែមទៀតផង។
ក្រុមអ្នកតាមដានបទល្មើសព្រៃឈើ បានលើកឡើងថា សកម្មភាពនេះ ហាក់បីដូចជាផ្គើន ទៅនិងចំណាត់ការ
ដ៏ក្តៅគគុក របស់ប្រមុខរាជរដ្ឋាភិបាល ដែលនិងកំពុង ចាត់ការអោយគណៈកម្មាការថ្នាក់ជាតិ ទប់ស្កាត់ និង
បង្ក្រាបបទល្មើសព្រៃឈើ ចុះមកត្រួតពិនិត្យ និងបង្ក្រាបគ្រប់បទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីផងដែរ។
ជុំវិញព័ត៌មានខាងលើនេះ អ្នកយកព័ត៌មានយើង នៅមិនទាន់ស្វែងរក ការបំភ្លឺបានពីសមត្ថកិច្ចជំនាញ បាន
នៅឡើយទេ ពិសេសប្រធានព្រៃកាពារ ( WWF ) មណ្ឌលគិរី គឺលោក ឡុង ប៊ុង កាលពីល្ងាច ថ្ងៃទី១៩មិនា
ឆ្នាំ២០១៦ នេះ។
ដោយឡែក កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងស្រុកពេជ្រាដា ដឹកនាំដោយ
លោក ខាន់ ដារា អភិបាលស្រុករង បានចុះទៅដល់ទីតាំង សិប្បកម្មកែច្នៃឈើ អនាធិប្បតេយ្យចំនួន ៧កន្លែង
ផងដែរ នៅភូមិចំនួន២ គឺភូមិ ដេអេ នឹងភូមិ ពូជ្រៃ ឃុំពូជ្រៃ ដោយលោក បញ្ជាក់ប្រាប់ថា ចុះទៅធ្វើការនែនាំ
ដល់ម្ចាស់សិប្បកម្ម អនាធិប្បតេយ្យទាំងនោះ អោយបញ្ឈប់សកម្មភាព ដើម្បីអោយពួកគាត់សុំច្បាប់ ក្នុងការ
ធ្វើអាជីវកម្ម ឲ្យបានត្រឹមត្រូវ ទៅតាមផ្លូវច្បាប់ ទើបអាចដំណើការបាន៕