ដោយ ៖ សហការី
បាត់ដំបង ៖ រោងសិប្បកម្ម កែច្នៃឈើមួយកន្លែង ត្រូវបានអគ្គីភ័យ លេបត្របាក់អស់គ្មានសល់ កាលពីវេលា
ម៉ោង៤ នឹង៤០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិ ស្វាយ ជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល
ខេត្តបាត់ដំបង។
ហេតុការណ៍ខាងលើនេះ សមត្ថកិច្ចស្រុកថ្មគោល បានឲ្យដឹងថា រោងសិប្បកម្មខាងកើជារបស់ឈ្មោះ ហេង
ចន្ថា ភេទស្រី ធាយុ៣៤ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ការឆាបឆេះនេះ គេនៅពុំទាន់ដឹងពីមូល
ហេតុច្បាស់លាស់នៅឡើយទេ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា សមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿង បាញ់ពន្លត់
ទាំងស្រុង នៅម៉ោង៦ នឹង២៥នាទី សំភារ:ដែររងការខូចខាតនោះមាន ផ្ទះឈើ ប្រក់សង្គ័សី ទំហំ៤x៦ មួយ
ខ្នង ម៉ូតូចំនួន២គ្រឿង នឹងសំភារ:ឧបករណ៍ សំរាប់ប្រើប្រស់ក្នុងរោងសិប្បកម្ម អស់មួយចំនួនធំផងដែរ។/