ខេត្តកណ្ដាល ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត្កកាមរីហើម នឹងម៉ូតូ២គ្រឿង រងកាខូចខាត នឹង
មានរបួសធ្ងន់នឹងស្រាលផងដែរ ហេតុការណ៍គ្រោះថ្នាក់នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា កាកពីវេលា
ម៉ោង១០ នឹង៥៥ នាទីថ្ងៃ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខ
កំពូក ខេត្តកណ្ដាល។
ប្រភពកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តវីហ្គោ ១គ្រឿងបានឈប់បំរុង
បត់ឆ្កងផ្លួវ ហើយក៍មានម៉ូតូ១គ្រឿង ម៉ាកហុងដា សេរី ០១២ប៊ិច ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE.00
44 បើកបរក្នុងទិសដៅឆ្លងផ្លូវ ពីកើតមកលិច ដោយបលកបរកាត់ពីមុខរថយន្តវិហ្គោ ផុតបន្តិច ស្របពេល
រដយន្ត១គ្រឿងទៀត ម៉ាកកាមរីហើមពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2I.12 79 បើកបរតាមបណ្ដោយផ្លូវ
ក្នុងទិសដៅពីត្បូងមកជើង គឺពីភ្នំពេញទៅព្រែកពោធិ ជាន់ហ្វាំងមិនទាន់ក៍បុកចំទទឹងម៉ូតូយ៉ាងពេញទំហឹងតែ
ម្ដង។
ប្រភពដដែរបានបន្តឲ្យដឹងទៀតថា រថយន្តកាមរីហើម នៅពេលដែរបុកម៉ូតូសង់០១២ប៊ិចហើយ ក៍គិចចង្កូត
ទៅឆ្វេង បណ្ដាលឲ្យទៅបុក ម៉ូតូមម៉ាកហុងដា សេរី០៨ ១គ្រឿងទៀត ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ
1B.29 47 ដែរកំពុងឈប់អង្គុយ នៅលើម៉ូតូពីរនាក់គូដណ្ដឹង រងចាំឆ្លងផ្លូវ ពីលិចមកកើត បណ្ដាលឲ្យរង
របួសទាំង២នាក់ផងដែរ។
ហេតុការណ៍ខាងលើសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែរជាអ្នកបើកបរម៉ូតូ០១២ប៊ិច ឆ្លងផ្លូវបោះ គឺជា
បុគ្គលិកអង្កាបណ្ដាញសេដ្ឋកិច្ចកម្ពុជា រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យកាលម៉ែត្រ រីឯ
ជនរងគ្រោះ២នាក់គួដណ្ដឹង របួសស្រាល ទី១ឈ្មោះ សុទ្ធ ឋានរិទ្ធ ភេទប្រុស ធាយុ២៦ឆ្នាំ ទី២ឈ្មោះ ម៉ក់
ស្រមោចខ្មៅ ភេទស្រី អាយុ២០ឆ្នាំ អ្នកទាំង២ជាគូដណ្ដឹងនឹងគ្នា ត្រូវបានម្ចាស់ឡានដែរជាជនបង្ក ចរចារគ្នា
ដោយខាងម្ចាស់ឡាន ដោះស្រាយជាចំណង ចំនួន៤០ម៉ឺនរៀលដើម្បីបញ្ចប់រឿង។
រីឯម៉ូតូ១គ្រឿងទៀត នឹងរថយន្តបង្ក ត្រូវបាននគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូក
យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រងចាំការដោះស្រាយនៅពេលក្រោយ។