ប្រជាពលរដ្ឋរងចាំមើលចំណាត់ការណ៍កងរាជអាវុធហត្ថ ទៅលើឈ្មួញរកស៊ីឈើដុះស្លែឈ្មោះស៊ូម៉ារិទ្ធ

ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN

ខេត្តមណ្ឌលគិរី ៖ មេឈ្មួញរកស៊ីឈើ ដុះស្លែម្នាក់ ព្រមទាំងកូនចៅ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ
ខេត្តមណ្ឌលគិរី ធ្វើការឃាត់ខ្លួន នឹងបញ្ជួនទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្តខេត្ត ខណ:ឈ្មួញរូបនេះ
កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិត។

ក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ នឹង២០នាទីព្រឹក ថ្ងៃទី២០ ខែមេសា
ឆ្នាំ២០១៦នេះ ដោយមានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធហត្ថស្រុកអូររាំង នឹង
ស្រុកកែវសីម៉ា ឃាត់បានរថយន្តម៉ាកលុចស៊ិស 470 ពណ៍ខ្មៅ ១គ្រឿង ដែរមានពាក់ស្លាកលេខ ភ្នំពេញ 2L.
5056 ដែរកំពុងធ្វើសកម្មភាព ដឹកឈើប្រណិតប្រភេទធ្នង់ ចំនួន៨ដុំ នៅតាមបណ្ដោយផ្លូវ ជាតិលេខ៧៦ ចំ
ណុច គីឡូម៉ែត្រ៦៨ ក្នុងស្រុកអូររាំង។

ប្រភពពីប្រជាពលរដ្ឋ បាននិយាយឲ្យអ្នកយកព័មានយើងដឹងថា មេឈ្មួញដុះស្លែរូបនេះ មានឈ្មោះ ស៊ូ ម៉ារិទ្ធ
បានធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត ចេញពីតំបន់អភិរក្ស ជីវចម្រុះសីម៉ា ជារំបន់ហាមឃាត់ នេះរាប់សិប
ឆ្នាំ មកហើយ ហើយក៍ធ្លាប់ត្រួវបានសមត្ថកិច្ច ក៍ដូចជំនាញធ្វើការបង្ក្រាប៣ដងផងដែរ តែដូចជាគ្មានប្រសិទ្ធិ
ភាពទាល់តែសោះ ក្រោយការបង្ក្រាបគេឃើញឈ្មួញ ដុះស្លែរូបនេះដឹកជញ្ជូនឈើប្រណិត យ៉ាងគគ្រិក គគ្រេង
ដដែរ។

ប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី បានលើកឡើងថា ពួកគេនឹងរងចាំមើល នូវចំណាប់ការណ៍ របស់កងរាជ
អាវុធហត្ថ ចាត់វិធានការណ៍បែបណា ទៅលើឈ្មួញដុះស្លែរូបនេះ ឬមួយអនុវត្តន៍ ច្បាប់បានតែទៅលើប្រជា
ពលរដ្ឋទន់ខ្សោយ ដែរពួកគេដឹក១ដុំ ឬ២ដុះ គ្រាន់ដូរបាយហូបនោះទេ បើដូចនេះម៉ែន វាអយុត្តិធម៌​ពេក
ហើយចំពោះអ្នកក្រ៕

2016-04-20_10.55.45

2016-04-20_10.53.55

2016-04-20_10.54.49

2016-04-20_10.57.43

2016-04-20_10.59.56

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author