ខេត្តមណ្ឋលរីគី ៖ ឯឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី ក្រសួងដែនដីនគររូបណីយកម្ម នឹងសំណង់ នឹងជា
គណ:កម្មាធិការកណ្ដាលចុះជួយខេត្តមណ្ឌលគិរី នឹងខេត្តក្រចេះ បានអញ្ជើញចុះទៅជួបសួរសុខទុក នឹងសំ
ណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ នឹងសិក្សានុសិស្ស នៅសាលាបឋមសិក្សាចំនួន២ គឺ
សាលាបឋមសិក្សាសុខសាន្ត នឹងសាលាបឋមសិក្សា ស្រែជង ស្ថិតក្នុងស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។
កម្មពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នា២០១៦ មានការអញ្ជើញចូលរួម ពីឯកឧត្ដម អនុរដ្ឋ
លេខាធិការ ក្រសួងដែនដីនគររូបយណីកម្ម នឹងសំណង់ នឹងឯកឧត្ដម ប៉េង សម្បត្តិ អភិបាលរងខេត្តម
ណ្ឌលគិរី ព្រមទាំងអស់លោក លោកស្រី លោកគ្រូអ្នកគ្រូ សិក្សានុសិស្សចំនួន២៥៣នាក់ នឹងប្រជាពល
រដ្ឋចំនួន១៦៥នាក់ផងដែរ។
ក្នុងនោះផងដែរ ឯកឧត្តម សេទរដ្ឋមន្ត្រី បានពាំនាំប្រសាសន៏ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា នៅអាកាសធាតុ ប្រែប្រួលខុសឆ្នាំមុនៗ ហេតុលោកនេះ សូមអំពាវ
នាវ ដល់ប្រជាពលរដ្ឋ ទាំងអស់មានការប្រុងប្រយត្ត័ខ្ពុស់បំផុត ក្នុងការថែររក្សាទឹក ដែលមាននៅក្នុងត្រពាំង
បឹងនិមួយៗ ដែលយើងកំពង់ប្រើប្រាស់ ទាំងនោះទៅស្រចដំណាំ ដែលមិនចាំបាច់ ។
ឯកឧត្តម បានបន្ដទៀតថា បច្ចប្បន្ទប្រទេសកម្ពុជា ជួបភាពរាំងស្ងួត ដូច្នេះប្រមុខរាជរដ្ឋរភិបាល តែងតែគិតគូរ
យកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ទៅលើជិវិភាព រស់នៅរបស់ប្រជាពលរដ្ឋ លោកខំប្រឹងវិះរកមធ្យោបាយ ដើម្បី
ដោះស្រាយទឹក ទៅតាមរយ: ដូចជា ជិកអណ្ដូង ជិកត្រពាំង កាយស្រះ (ល) ។ ហើយ ឯកឧត្តម បានបញ្ជាក់
ថា នឹងជីកអណ្ដូងទឹក ឲ្យទៅដល់សាលាបឋមសិក្សាចំនួន២ ទី១ សាលាបឋមសិក្សាសុខសាន ទី២ សាលា
បឋមសិក្សា ស្រែជង ស្ថិតក្នុងស្រុកកោះញ៉ែក ។
ការផ្ដល់នូវអណ្ដូងទឹក ទៅដល់សាលាបឋមសិក្សា ទាំង២ខាងលើ ធ្វើឲ្យប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូសិស្សា
នុសិស្សទាំងពីខាងលើ មានការសប្បាយចត្តិយ៉ាងខ្លាំង ដែររកអ្វីមកប្រៀប មិនបានឡើយដោយឯកឧត្តមទេស
រដ្ឋមន្ត្រី បានជិកអណ្ដូងជូនដល់ពួកគាត់ ជាពិសេសគឺប្រមុខអាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហា
សេនាបតិតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី លោកតែងតែយកចត្តិទុកយ៉ាងខ្លាំងបផុត ចំពោះប្រជាពលរដ្ឋ
យើង ខ្ញុំទាំងអស់គ្នា ដែររស់នៅក្នុងឃុំសុខសាន និងឃុំអរបួន សូមជូនពរដល់ឯកឧត្តម ទេសរដ្ឋមន្ត្រី និង
សម្ដេចហ៊ុន សែន ជួបប្រទះតែសេចក្ដីសុខចំរើន ជាងរយឆ្នាំគុំបីឃ្លាងឃ្លាតឡើយ។/