ឈ្មួញឈ្មោះម៉ៅសាវឿនលួចឈូសឆាយ រំលោភយកដីព្រៃរដ្ឋនៅភូមិក្ដុល

ដោយ ៖ កម្ពុជា ជោគជ័យ CSN​

កំពង់ឆ្នាំង ៖ ប្រភពពី​មន្ត្រី​ក្នុង​ក្រុមចំរុះ​ ដែល​លោក​ឈួ ច​ន្ទ័​ឌឿ​ន​ ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​បង្កើត ​ដើម្បី​ចុះ​
ស្រាវជ្រាវ​ករណី​ លួច​ឈូសឆាយ​ព្រៃ​រដ្ឋ​ យក​ដី​នៅ​ភូមិ​ក្តុល ​ឃុំ​ក្រាំង​ស្គា​ បាន​ទម្លាយ​អោយដឹងថា ​សមត្ថកិច្ច​
ចម្រុះ​ហាក់ រុញ​រា​ក្នុងការ​អនុវត្ត​ច្បាប់​ ចាត់ការ​លើ​ឈ្មួញ​ឈូស​ដីព្រៃ។​

​ ​​ករណីនេះ ​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​៖​ អស់​រយៈ​ជា​ពេល​ប្រមាណ​ ជាង​៤​ឆ្នាំ​ រហូតមកដល់​ បច្ចុប្បន្ន​នេះ ដំបូង
​ឡើយ លោក​ម៉ៅ វឿន គ្រាន់តែ​ជា​មេការ​ត្រាក់ទ័រ​ ចំនួន​២​គ្រឿង ​ស៊ីឈ្នួល​ចូលមក​ឈូសឆាយ​ ដីព្រៃនៅ​តំ
បន់​ក្តុល ក្នុង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​ទទួល​កម្រៃ​តាម​ភាគរយ ​ក្នុង​១​ហិកតាគេ​ស៊ី
ឈ្នួល​ឈូសឆាយ ​ដីព្រៃ​៧០០​ដុល្លា ទៅ​៧៥០​ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ​មិនបាន​មួយ​ពព្រិច​ភ្នែក​ផង លោក ម៉ៅ
វឿន​ បានក្លាយជា​ថៅកែ ​ត្រាក់ទ័រ និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ នៅក្នុង​បរិវេណ​ភូមិគ្រឹះ​វីឡា​ ដ៍​ស្កឹមស្កៃ​ប្រចាំ​
ភូមិ​ដំណាក់​អំពិល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស​។

ថ្មីៗ​នេះ គេ​បានឃើញ​គ្រឿងចក្រ​របស់លោក​ម៉ៅ វឿន ចូលទៅ​ឈូសឆាយដី​ព្រៃរបស់​រដ្ឋរាប់រយ​ហិកតា ​នៅ
ចំណុច​អូ​ដក់​ត្រី​ ក្នុង​តំបន់​ក្ដុល ​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ដោយ​មិនមាន​ច្បាប់​ អនុញ្ញាតយក​ដីព្រៃ​ទាំងនេះ​
លក់​អោយ​នាយទាហាន ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ​ឈ្មោះលោក មាស ស័ក ​នៅ​ពីក្រោយ​។

​ ​ក្រុមចម្រុះ​របស់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាន​ចុះនិង​អង្កេត​វាស់វែង​ ​បានបញ្ជាក់​អះអាងថា​ ដី​ដែល​រំលោភ
​ឈូសឆាយ​ មាន​សរុប​ចំនួន​ជាង​១០០​ហិកតា ក្នុងនោះ​៥០​ហិកតា​ ស្ថិតក្នុង​ប្លង់​កម្មសិទ្ធិ​ មិន​ប្រក្រតីដែល​
មន្ត្រី​សុរិយាដី​ ខេត្ត​ចេញ​អោយ ​ប្រជាពលរដ្ឋ​លក់ ដោយឡែក​ជាង​៥០​ហិកតា​ទៀត ​គឺជា​ដីព្រៃ​របស់​រដ្ឋ​
សុទ្ធសាធ​។

​ករណីនេះសមត្ថកិច្ច​ហាក់​រួញរា​ក្នុងការ​អនុវត្ត​ច្បាប់​ ខណៈ លោក​ឧ​ត្ត​ម​សេនីយ៍ មាសស័ក មាន​ផ្កាយ​ធំ​ខ្ពស់​
ពេក និង​កំពុងតែ​ដើរតួ​ ធ្វើជា​អ្នក​សីល៍​ទាន ​ចុះ​ចែក​អំណោយ​មនុស្សធម៌​ បន្តិចបន្តួច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​
ដើម្បី​បិទបាំង​ទង្វើ​ខិលខូច​របស់ខ្លួន ​ដែល​មជ្ឈដ្ឋាន​មួយចំនួន​ដាក់​សំណួរ​ថា​៖« ​ពីមុនមក​ម៉េច​ក៍​គេ​មិនដែល
​ឃើញ​មាន​អំណោយ​ចែក​ដល់​គាត់​បែប​ហ្នឹង​? ម្យ៉ាងវិញទៀត​គាត់​មិនមែនជា​ក្រុមការងារ​ថ្នាក់ជាតិ​ ស្អី​ផង​ហ្នឹង​?» ។

​ប្រជាពលរដ្ឋ​បាន​និយាយ​អោយដឹងថា​ ជារឿយៗ លោក ម៉ៅ វឿន ​ធ្លាប់​ដើរ​និយាយ​អួត​ក្អេងក្អាង​ថា​ គេ​មិនបាច់
ចាំ​ធ្វើ​ច្បាប់​ឈូសឆាយ​អ្វី​ទេ ដោយហេតុថា​ គាត់​មាន​ខ្សែបណ្តាញ ​ដែល​ទទួល​ដឹងឮ​ ពី​អាជ្ញាធរខេត្ត និង​ព្រះ
រាជអាជ្ញា​ខេត្តកំពង់ឆ្នាំង​។

​មានន័យថា​ មន្ត្រីខេត្ត​ និង​តុលា​ការទទួល​លាភសក្ការៈ​ ពី​លោក​ម៉ៅ វឿន ​ទើប​ធ្វើអោយ​ការរកស៊ី​របស់គាត់​
បា​ន​សុខ​ស្រួល ​រហូតដល់​បច្ចុប្បន្ននេះ​។

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ភូមិ​ក្តុល ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុសខេត្តកំពង់ឆ្នាំង អះអាងថា ឈ្មោះ
ម៉ៅ វឿន ជា​ឈ្មួញ​ដី​ និង​ជា​ម្ចាស់​គ្រឿងចក្រ បាន​ឈូសឆាយ​ដីព្រៃ ជាច្រើន​រយ​ហិច​តានៅ​ចំណុច​ដក់​ត្រី
និង​ភូមិ​ក្តុល​ ខាងកើតលក់​ឲ្យ​មន្ត្រី​យោធា​ម្នាក់​ ដែលមាន​ឈ្មោះ មាស ស័​ក្តជា​ប្រធាន​អធិការកិច្ច​យោធា
ផ្កាយ​៣ នៃ​ក្រសួងការពារជាតិ ទទួលបន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​ រវាង​យោធា​ និង​ប្រជាពលរដ្ឋខណៈពេល
​ចុះទៅ​តំបន់​នោះ​ លោក​មាស ស័ក្ដិ​ បាន​និយាយប្រាប់​គេឯង​ថា​ គាត់​មាន​ឋានន្តរសក្តិ​ផ្កាយ​៤ ឯណោះ ! ។​

​ លោក សោម សុ​ត មេភូមិ​ក្តុល​បាន​អះអាងថា ការឈូសឆាយដី​ ដែល​លោក មាស ស័​ក្ត ជា​មន្ត្រី​អធិការ
កិច្ច​យោធាផ្កាយ​៤ ​គឺ​ទិញ​មកពី​ប្រជាពលរដ្ឋ​ មាន​ត្រឹមតែ​ជាង​១០​ហិកតា​ប៉ុណ្ណោះ ហើយ​មាន​ប័ណ្ណកម្មសិទ្ធិ
​ត្រឹមត្រូវ​ ទិញ​ពី​ប្រជាពលរដ្ឋ​២​គ្រួសារ លោក​មេភូមិ​បញ្ជាក់បន្ថែម​ថា រូបលោក​មិនមែនជា​អ្នករៀបចំ​ដីព្រៃ​
របស់​រដ្ឋ​លក់​នោះទេ ។

​លោក ម៉ៅ វឿន ខណៈ​ក្រុមការងារ​សារពត៌មាន​យើង ​ទូរស័ព្ទ​ទំនាក់ទំនង​ កន្លងទៅនេះត្រូវបាន​ភរិយា​របស់
លោក​ជា​អ្នកទទួល​ទូរស័ព្ទ និយាយថា ការឈូសឆាយដី​ទាំងនោះ​ មាន​ទំហំ​ប្រមាណ​៤០​ហិកតា ដី​មាន​ប្លង់រឹង
ហើយ​គ្រឿងចក្រ​របស់គាត់​មានតែ​ត្រាក់ទ័រ និង​អា​ប៊ុល មួយគ្រឿង និង​មួយគ្រឿង​ទៀត ​គឺជា​របស់​អ្នកដទៃ
​ដែល​សហគមន៍​ជួល​មក​ឈូសឆាយ​ផ្លូវ។​

បញ្ហា ដែល​ចោទថា​ លោក ម៉ៅ វឿន យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​ប្រើ​នោះ​ ត្រូវបាន​ស្ត្រី​រូបនោះ​ បដិសេធ​ទាំង
ស្រុង ហើយ​កាលពី​ថ្មីៗ​ កន្លងទៅនេះ ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង​ ចុះមក​ពិនិត្យ និងសាកសួរ បាន
​យក​ឯកសារ និងប្លង់​ដាក់ជូន​សមត្ថកិច្ច​ពិនិត្យ ​រួច​អស់ហើយ ។

ទោះយ៉ាងណា​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្តុល​ទាំងមូល ​ដែល​និយាយ​តៗ​គ្នា​ ពី​មាត់​មួយ​ទៅ​មាត់​មួយ ​អះអាងថា
​អាជ្ញាធរ​ភូមិ​ក្តុល​ ជាពិសេស​ម្ចាស់​គ្រឿងចក្រ ​លោកម៉ៅ វឿន កំពុងតែ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​សាប​
ព្រួស​នយោបាយ​ ប្រជា​ភិ​ថុ​តឃុបឃិត​គ្នា​ ដោយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ជំនាញ​សុរិយោដី​ ឆ្វៀល​ដីព្រៃ​របស់​រដ្ឋ​លក់
ក្រោមលេស​ឈូសឆាយ​ផ្លូវ​អភិវឌ្ឍន៍​ តំបន់​ទេសចរណ៍​ទឹកធ្លាក់​ ស្រែអំពិល​។

ករណីនេះ​ប្រជាពលរដ្ឋ​ឃុំ​ក្រាំង​ស្គា ​រង់ចាំ​មើលថា ​តើ​អភិបាលខេត្ត​កំពង់ឆ្នាំង ​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន​ ហ៊ាន ដក
យក​ដី​ដែល​មេ​ឈ្មួញ​ឈ្មោះ​ម៉ៅ សា​វៀន ​ឈូសឆាយ​រំលោភ​យក​ ដីព្រៃ​របស់រ​ដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​ យកមក​ដាក់​
ជា​សម្បតិ​រដ្ឋ​វិញ​ដែ​ឬទេ ៕

2016-05-01_12.16.24

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author