ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN
ខេត្តមណ្ឌលគិរី ៖ ឈើជន្លុងម្រេចមិនតិច ជាង៣០ ទៅ៤០ ម៉ែត្រគូប ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត
មណ្ឌលគិរី ចាប់ហើយដោះលែងវិញ មិនដឹងពីមូលហេតុ។ យោងតាមប្រភពរាយការណ៍បានឲ្យដឹងថា រថយន្ត
ធុនធំ ប្រភេទយឺឌុប តែងតែធ្វើចរាចរណ៍ ដឹកជញ្ជូនឈើជន្លុងម្រេច ចេញពីតំបន់ព្រៃអភិរក្ស ស្ទើររាល់ថ្ងៃ មិន
ដែលឃើញមានសមត្ថកិច្ច ឬជំនាញណាហ៊ានមកក្បែរនោះទេ ទើបតែពេលនេះ គេឃើញមានមន្ត្រីជំនាញ
ថ្លើមធំ ហ៊ានហៅរថយន្តយឺឌុបខាងលើនេះសួរនាំ តែមិនបាន១បារីផង គេក៍ឃើញរថយន្តដឹកបទល្មើស ទៅ
បានយ៉ាងរលូន។
ហេតុការណ៍នេះបានកើតឡើងកាលពី ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ
៧៦ ចំណុចជិតអូរទេ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ដោះលែងរថយន្តខាងលើ ត្រូវបានមជ្ឈដ្ឋានទូទៅ បានធ្វើការរិះគន់ថា អាចមានភាពមិនប្រក្រតី ព្រោះឈើ
ដែលគេដឹកនោះ ជាប្រភេទឈើលផ្ចឹក ជន្លុងម្រេចលេខ១ ហើយវាជាឈើមិនទាន់គ្រប់អាយុផង ថែមទាំង
គ្មានលិខិតអនុញ្ញាតិ ចុះហេតុអ្វី ? បានជាមន្ត្រីរដ្ឋបាលព្រៃឈើនោះ ឲ្យរថយន្តដឹកឈើនោះទៅដោយរលូន
ទៅមុខបាន រឿងនេះបើគ្នានការបញ្ជាពីពីខាងលើ ឬបញ្ជាពីនាយខណ្ឌ ក៍មន្ត្រីរូបនេះមិនហ៊ានឲ្យរថយន្តទៅ
បានដែរ បើនិយាយឲ្យចំ នេះមកពីមានការឃុបឃិតគ្នា រវាងជំនាញ នឹងឈ្មួញតែម្ដង ទើបមានការដឹកជញ្ជូន
បានយ៉ាងរលូនបែបនេះ។ ស្រប់ពេលបច្ចប្បន្ន ក្រុមហ៊ុនសម្បទានទាំងអស់ ត្រូវបានរដ្ឋាភិបាល ផ្អាកសកម្ម
ភាពធ្វើជំនួញឈើគ្រប់ប្រភេទទៅហើយនោះ។
បើតាមការបញ្ជាក់ឲ្យដឹង ពីអ្នកបើកបររថយន្តដឹកឈើនោះ បានឲ្យដឹងថាគេដឹកយកទៅខេត្តក្រចេះ ដែលមាន
ច្រករបៀងមួយ នៅតំបន់កាបី ក្នុងឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ សម្រាប់នាំឈើប្រភេទជន្លង់ម្រេច ចេញទៅ
ប្រទេសវៀតណាម។
សូមបញ្ជាក់ផងដែរថា ជំនួញឈើប្រភេទជន្លង់ម្រេច នៅខេត្តមណ្ឌលគិរី កំពុងកក្រើកដូចទឹកបាក់ទំនប់ ព្រោះ
ឈើប្រភេទលេខ១ ត្រូវបានឈ្មួញចូលកាប់យ៉ាងអនាធិបតេយ្យ ពេញព្រៃការពា ( WWF ) ឧទ្យានជាតិ នឹង
ព្រៃអភិរក្ស ក្នុងមួយថ្ងៃៗ មានរថយន្តកែច្នៃ នឹងប្រភេទរថយន្តបង្កុង ដឹកឈើទាំងនោះ ចេញពី ព្រៃមិនតិចជាង
២០ទៅ៣០គ្រឿងទេ ទូទាំងខេត្តមណ្ឌលគិរី។
នេះគឺជាសញ្ញាដ៏គ្រោះថ្នាក់បំផុត ចំពោះព្រៃឈើស្រុកខ្មែរ ដែលរងការហឹនហោច នូវពេលខាងមុខនេះ។ ខណៈ
ពេលដែមានឈ្មួញរកស៊ី ជួញដូរឈើប្រណឹត ក៏ក្រើកជារៀងរាល់ថ្ងៃនោះ។ អ្នកយកព័ត៌មាន កម្ពុជា ជោគជ័យ
យើង បានសុំការបំភ្លឺ ពីលោក វង់ សុខសេរី នាយខណ្ខ័រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោកបានប្រាប់អ្នក
យកព័ត៌មានយើងថា ក្នុងករណីឃាត់រថយន្ដ ដឹកឈើតាមរថយន្តធុនយក្សខាងលើនេះ លោកមិនបានដឹង
ទាល់តែសោះ។/