មន្ត្រីជំនាញបើកឲ្យក្រុមឈ្មួញធំៗនាំចូលត្រីឆ្ដោរត្រីរ៉ស់ ដោយខុសច្បាប់ពីប្រទេសវៀតណាមមកកម្ពុជា

ដោយ ៖ កម្ពុជា ជោគជ័យ CSN​

​ភ្នំពេញ​៖ ​ តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ និង​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ត្រី​តូចតាច​ បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​
បទល្មើស​នេសាទ​ និង​ការ​ដឹក​ជញ្ជូន​ត្រី​ឆ្តោរ​ ត្រី​រ៉ស​ត្រូវ​មន្ត្រី​ជំនាញ ​បើក​អោយ​ក្រុម​ឈ្មួញ​ធំៗ​ ធ្វើ​សកម្មភាព​
នាំ​ចូល​ដោយ​ខុសច្បាប់​ ពី​ប្រទេស​វៀតណាម​ យ៉ាង​អនាធិបតេយ្យ ​គ្មាន​ការ​បង្ក្រាប​នោះ​ទេ​ ដោយសារ​តែអំពើ​
ពុក​រលួយ​ របស់​មន្ត្រី​អធិការកិច្ច​ ជលផល​ចតុមុខ​ ដែល​មានឈ្មោះ​ មែន​ វិបុល​ និង​លោក​ ម៉ា​ញ​ ពៅ​ដែល​ថ្នាក់
លើ​បាន​ចេញ​ លិខិត​បេសកកម្ម​ ចុះ​ស្រាវ​ជ្រាវ ​និង​ធ្វើការ​ត្រួតពិនិត្យ​ បង្ក្រាប​រាល់​បទ​លើស​នេសាទ​ និង
​សកម្មភាព​ដឹក​ជញ្ជូន​ត្រី​ផ្សេងៗ​ ។​

​ប្រភព​បាន​រិះគន់​ថា​ មន្ត្រី​អធិការកិច្ច​ ជលផល​ចតុមុខ ​ដែល​បាន​ចុះ​មក​ដាក់​ កម្លាំង​ចល័ត​ ប្រចាំការ​ក្នុង​ខេត្ត​
ចំនួន​៣​ រួម​មាន​ខេត្តកណ្តាល​ ខេត្តតាកែវ​ ខេត្តព្រៃវែង​ មិន​បាន​អនុវត្តន៍​គោលការណ៍​ ស្តី​ពី​បញ្ជា​លេខ​០០១
​ រ​បស់​ប្រមុខ​ រាជរដ្ឋាភិបាល​នោះ​ឡើយ​ ហើយ​ពួក​មន្ត្រី​ជំនាញ​ជលផល​ទាំង​ ២​នាក់​នេះ​ មិន​ខ្វល់​អ្វីៗ​ទាំងអស់​
គឺ​ពួក​គេ​ធ្វើ​យ៉ាងណា​ ប្រមូល​លុយ​យក​មក​ ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​។​

មន្ត្រី​អធិការកិច្ច​ ជលផល​ចតុមុខ​ មានឈ្មោះ​ដូច​ខាងលើ​ កំពុង​តែ​មាន​អំណាច​ ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ និង​
ធ្វើ​សកម្មភាព​ បើកភ្លើង​ខៀវ​ អោយ​ក្រុម​ឈ្មួញ​ធំៗ​ នាំ​ចូល​នូវ​ត្រី​ឆ្តោរ​ត្រី​រ៉ស​ឆ្លង​ដែន ​ពី​ប្រទេស​វៀតណាម​ ចូល​
កម្ពុជា​ យ៉ាង​គគ្រឹកគគ្រេង​ តាម​ផ្លូវជាតិ​លេខ​១​ តាម​ផ្លូវ​១១០​ តាម​ផ្លូវជាតិ​លេខ​២១​ បើកតាម​ផ្លូវជាតិ​លេខ​២​
និង​លេខ​៣​ ឆ្ពោះ​ចូល​ រាជធានី​ភ្នំពេញ​ យ៉ាង​រលូន​គ្មាន​ការ​បង្ក្រាប​ ។​

​ប្រភព​បាន​បញ្ជាក់​ថា​ ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ ដឹក​ជញ្ជូន​ធំៗ​ ចំណុះ​ ៣០​ទៅ​៥០​ តោន​ ហើយ​ពួក​
ឈ្មួញ​ធំៗ​ទាំងនេះ ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ ក្នុង​មួយ​យប់ៗ ​ចាប់ពី​ ៥០​ទៅ​៦០​ រថយន្ត​ធំៗ​ ដែល​ដើម្បី​ចែក
ចាយ​ ទៅ​តាម​បណ្តា​ខេត្ត​ ផ្សេងៗ​ទៀត​។ ​អ្វីៗ​អាច​ដំណើរការ​ ដោយ​រលូន​ គ្រាន់តែ​ក្រុម​ឈ្មួញ​ ទំនាក់ទំនង​ចូល​
បង់លុយ​អោយ​ លោក​ មែន​ វិបុល​ និង​លោក​ ម៉ា​ញ​ ពៅ​ ពិសេស​លោក​ ផុ​ន​ចេតនា​ មន្ត្រី​ប្រចាំកា​រចល​ត័​ មើល​
បទល្មើស​ជលផល​ ជា​កូនចៅ​ជំនិត ​របស់​មន្ត្រី​មាន​អំណាច​ទាំង​ ២​នាក់​ ខាងលើ​ ។​

សព​ថ្ងៃនេះ​ បើ​ប្រជាពលរដ្ឋ​ ឬ​ក្រុម​ឈ្មួញ​តូច​ធំ​ រកស៊ី​ដឹក​ជញ្ជូន​ ត្រី​ឆ្តោ​ ត្រី​រ៉ស​ហ៊ាន​គេចវេះ​ មិន​បាន​ចូល​
បង់លុយ​ អោយ​លោក​ មែន​ វិបុល​និង​លោក​ ម៉ា​ញ​ពៅ​ នោះ​ទេ​ ច្បាស់​ជា​ត្រូវ​ លោក​ ផុ​ន​ ចេតនា​ ប្រដេញ​ចាប់​
ឃាត់​គំរាម​បង្ខំ​ អោយ​បង់លុយ​ តាមតែ​ទំនើងចិត្ត​ជាក់​ពុំខាន​ ៕

14a

52a3a059-a7e3-447e-85f1-c2c8cf7d362e-1

Lay-0445

2016-05-03_21.28.54

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author