ជនសង្ស័យ៤នាក់សម្លាប់សត្វទន្សោងក្នុងព្រៃការពារ មណ្ឌលគិរីត្រូវបានឃាត់ខ្លួន

ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN

មណ្ឌលគីរី ៖ សាច់នឹងក្បាលសត្វទន្សោង ត្រូវបានមន្ត្រី អនុវត្តច្បាប់ព្រៃការពារ អភិរក្សសត្វព្រៃ ខេត្តមណ្ឌល
គីរី ធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន ០៤នាក់ ដែលសម្លាប់ ដោយវះយកសាច់ និងក្បាលដាក់ក្នុងការ៉ុង ដឹក
និងម៉ូតូចំនួន ០៣គ្រឿង បំរុងយកទៅលក់ ។

ក្នុងការចុះបង្ក្រាបខាងលើនេះ មានការដឹកនាំដោយលោក ឡុង ប៊ុង ប្រធានៃព្រៃការពារមណ្ឌលគីរី កាលពី
ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៦ នេះ នៅចំណុចយូធីអឹមលេខ ( ០៧៤៥៩១០-១៤៤៧៥៣៨ ) ស្ថិតនៅក្នុងតំ
បន់ព្រៃការពារមណ្ឌលគីរី ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ។

ជនសង្ស័យទី១ មានឈ្មោះ ធីន ក្រាក់ ភេទប្រុស អាយុ ៥៨ឆ្នាំ, ទី២-ឈ្មោះ ក្រាក់ ឡេវ ភេទប្រុស អាយុ ១៩
ឆ្នាំ, ទី៣-ឈ្មោះ ញ៉ន ម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំ, ទី៤-ឈ្មោះ ក្រាក់ សុខា ភេទប្រុស អាយុ ២៧ឆ្នាំ ហើយ
ជនសង្ស័យលើនេះ ជាជនជាតិព្នង មានលំនៅនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក
ខេត្តមណ្ឌលគីរី ។

បច្ចុប្បន្នជនសង្ស័យ និងសាច់សត្វទន្សោងទម្ងន់ ១៤៥គីឡូក្រាម ត្រូវបានបញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើ
មណ្ឌលគីរី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តមណ្ឌលគីរី ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

002a

IMG-20160423-WA0007

002a-1

2016-05-05_10.47.55

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author