ភ្លើងឆាបឆេះព្រៃបិងទន្លេសាបខេតនតបាត់ដំបង ពុំទាន់ដឹងពីមូលហេតុ

ដោយ ៖ កម្ពុជា ជោគជ័យ CSN

បាត់តំបង ៖ ភ្លើងបានឆាបឆេះព្រៃ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦ យ៉ាងសន្ធោសន្ធៅ រាលដាលបំរុង
នឹងឆេះវត្ត សុវណ្ណសាគរ ស្ថិតនៅក្នុងភូមិក្បាលតោ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ធ្វើឱ្យប្រជាពល
រដ្ឋមានការភ្ញាក់ផ្អើលអស់ មួយភូមិ នាំគ្នាទៅដងទឹកជះការពារកុំឱ្យភ្លើងឆាបឆេះវត្ត ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ហេតុការណ៍ភ្លើងឆាបឆេះព្រៃនេះ គឺចាប់ផ្តើមឆេះតាំងពីថ្ងៃទី ១៤ ខែមេសា
ឆ្នាំ២០១៦ មកម៉្លេះ មកទល់ថ្ងៃទី ២៥ ខែមេសា នេះហើយ ភ្លើងនៅមិនទាន់រលត់ទៅវិញទៀត ថែមទាំងបាន
គំរាមកំហែង មកដល់វត្តសុវណ្ណសាគរនេះថែមទៀត ។

ប្រជាពលរដ្ឋរស់នៅភូមិក្បាលតោ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបរាប់ទាំងទឹកមុខក្រៀម
ក្រំ ព្រួយបារម្ភពីបញ្ហា ភ្លើងឆាបឆេះព្រៃជាបន្តបន្ទាប់ នាំឱ្យបាត់បង់ព្រៃ ជាជម្រកត្រីពងកូននៅឆ្នាំក្រោយនេះ
ហើយម៉្យាងទៀត ពួកគាត់មានក្តីបារម្ភពីបញ្ហាជនឆ្លៀតឱកាស នាំគ្នាទៅកាប់ឈើព្រៃលិចទឹកទាំងនេះ មក
លក់ឱ្យទៅរោងចក្រទឹកកកមិនខា ព្រោះថា រោងចក្រទឹកកករបស់លោក ហម ប៉េងលី មេភូមិក្បាលតោ និង
រោងចក្រទឹកកករបស់លោក ស៊ុន ភារុណ សុទ្ធតែត្រូវការ អុស ដោយខានមិនបាន ព្រោះរោងចក្រទាំង ២នេះ
បញ្ឆោះម៉ាស៊ីន ដោយប្រើអុសជំនួសប្រេង ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋថា រោងចក្រទាំង ២នេះ ត្រូវទិញ
អុសសម្រាប់យកមកផ្គត់ផ្គង់ក្នុងរោងចក្ររបស់ខ្លួនរាប់ពាន់ម៉ែត្រគូប ក្នុងមួយឆ្នាំៗ ។

ប្រជាពលរដ្ឋបាននាំគ្នា សំណូមពរទៅដល់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសនោះគឺក្រសួង
បរិស្ថាន មេត្តាជួយការពារដល់ព្រៃទាំងនេះផង កុំឱ្យមានការកាប់ទន្ទ្រានពីសំណាក់ជនឆ្លៀតឱកាសចាញ់
បោកបញ្ឆោត ថៅកែមាន លុយឱ្យទៅកាប់មកលក់ឱ្យខ្លួន សម្រាប់តែផលប្រយោជន៍របស់ខ្លួនមិនបានគិតទៅ
ដល់ផលប្រយោជន៍ជាតិ នាំឱ្យអន្តរាយទាំង ព្រៃអន្តរាយទាំងមច្ឆជាតិ ៕

Screenshot_2016-04-29-12-46-25-1

Screenshot_2016-05-01-07-40-28-1

2016-05-05_11.50.39

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author