ប្រជាពលរដ្ឋ២០នាក់លួចចូលកាប់ឈើក្នុងដែនជម្រក សត្វព្រៃភ្នំព្រិចត្រូវឃាត់ខ្លួនធ្វើការណែនាំ ហើយដោះលែងទៅផ្ទះវិញ

ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN

មណ្ឌលគិរី ៖ ប្រជាពលរដ្ឋចំនួន២០នាក់ មានដោយប្រដាប់អាណាយន្ត កាំភ្លើងស្នប់ កាំបិតពូថៅ បាននាំគ្នា
លបលួចចូទៅកាប់ឈើ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ត្រូវបានលោក ហាន សាខន អនុប្រធានបរស្ថាន
ដឹកនាំកម្លាំងចុះបង្ក្រាប កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ខណ:ក្រុមជនសង្ស័ទាំងនោះ កំពុងកាប់រំលំ
នឹងអាជ្រៀក ជាជន្លុងម្រេចយកទៅលក់ឲ្យឈ្មួញ។

មន្ត្រីបរិស្ថានបានឲ្យដឹងថា ជនល្មើសដែរឃាត់ខ្លួន ក្នុងការលួចចូលកាប់ឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច
ពួកគេជាអ្នកស្រុករស់នៅខេត្តក្រចេះ ក្រោយពីធ្វើការឃាត់ខ្លួន លោក ហាន សាខន បានឲ្យប្រជាពឍលរដ្ឋ
ទាំង២០នាក់ខាងលើ ធ្វើកិច្ចសន្យា ឈប់បជ្ឈប់ធ្វើការកាប់បំផ្លាញព្រៃឈើ ចាប់តាំងពីពេលនេះតទៅ លោក
បានបញ្ជាក់ថា បើនៅតែបន្តការកាប់បំផ្លាញព្រៃឈើតទៅទៀត លោកមិនលើកលែងឲ្យនោះទេ លោកនឹងធ្វើ
ទៅតាច្បាប់ លើកនេះលោកលើកលែងឲ្យ ដោយយោងតាមការជាក់ស្ដែង ដោយអ្នកទាំង២០នាក់មិនទាន់
បានប្រព្រឹត្តិ នូវបទល្មើសធ្ងន់ធ្ងរនៅឡើយ។

ប្រជាពលរដ្ឋទាំងនោះ ក្រោយពីធ្វើការណែនាំ លោក ហាន សាខន អនុប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ក៍
បានឲ្យប្រជាពលរដ្ឋទាំងនោះវិលត្រឡប់ទៅផ្ទះវិញ ដោយឡែងវត្ថុតាងឧបកណ៍ល្មើស មានដូចឃា អាណ
យន្តចំនទន ១៤គ្រឿង អន្ទាក់២៥ខ្សែរ នឹងកាំភ្លើងកែឆ្នៃ ( កាំភ្លើងស្នប់ ) ចំនួន៤ដើម ត្រូវបានលោកដកហូត
នឹងបានបញ្ជួនយកទៅរក្សាទុក នៅមន្ទីបរិស្ថានខេត្ត នឹងវត្ថុតាងមួយចំនួនទៀត បានប្រគល់ជួនទៅស្នងការ
នៃស្នងដ្ឋាន នគបាលខេត្តមណ្ឌលគីរីផងដែរ៕

2016-05-05_14.00.21

IMG-20160505-WA0002

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author