ករណីខ្យល់កន្ទ្រាកទៅលើស្រុកចំនួន២ក្នុងខេត្តមណ្ឌលគិរី បណ្ដាលឲ្យមនុស្សស្លាប់នឹងរបួសព្រមទាំងខូចខាតផ្ទះ អស់ជាច្រើនខ្នង

ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN

មណ្ឌលគិរី៖​ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ ​នឹងពីរនាក់ផ្សេងទៀតរង់របួសធ្ងន់​  ដោយខ្យល់កន្ត្រាក់
លាយទ្បំជាមួយទឹកភ្លៀង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នា២០១៦ ព្រមទាំង​ផ្ទះចំនួន១៥២ ខ្នងរងការខូចខាតើ
ទាំងស្រុង ប៉ះពាល់ទៅលើឃុំចំនួនពីរ ទី១ ឃុំពូជ្រៃអស់ ១១១ខ្នង នឹងឃុំក្រង់តេះអស់ ៤១ខ្នង។

រីឯផ្ទះប្រជាពលរដ្ឋ នៅអូរអា ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ក៍មានករណីខ្យល់កន្ទ្រាក បណ្ដាលឲ្យរលំ នឹងរបើកដំ
បូ អស់ជាច្រើនខ្នងផងដែរ កាលពីថ្ងៃទី៥ ខែឧសភា តែមិនបណ្តាលអោយមានមនុស្សគ្រោះថ្នាក់នោះទេ។​

លោ​ក​ ប៊ុត​ សំអ៊ែល​ មេឃុំ ស្រែខ្ទម បាននិយាយថា​ ករណីខ្យល់កន្ត្រាក់ខាងលើ មិនបណ្ដាលអោយគ្រោះថ្នាក់
ដល់មនុស្សទេ​ គ្រាន់តែរបើកដំបូលផ្ទះ សរុប​ទាំងអស់ ចំនួន១៧ខ្នង់ នៅភូមិអូរអាម​ នឹងភូមិឆ្នែង។​

ចំណែកនៅស្រុកពេជ្រាដា​ នៅវេលាម៉ោង៥ នឹង៣០នាទី ថ្ងៃដដែល​ ក៍មានខ្យល់កន្ត្រាក់មួយយ៉ាងខ្លាំង​
បណ្តាលអោយដំបូលផ្ទះ ប្រក់ដោយស័ង្សី របើកហោះមកបុក ចំក្បាលបរសម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ
ស្លាប់មួយរំពេច​ រីឯម្ចាស់ផ្ទះ ក៍រង់របួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ​ផងដែរ​ ។​

លោក​ ព្រហ្ម​ សាវេន​ មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកពេជ្រាដាបានឲ្យដឹងថា​ ជនរងគ្រោះដែលបាន
ស្លាប់មានឈ្មោះ​ ឆោម​ ឆើត​ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិចុងផាង ឃុំពូជ្រៃស្រុកពេជ្រាដា​ អ្នកររបួស
មានឈ្មោះ​សឿង​ កុសល​ នឹងប្រពន្ធ។/

IMG-20160506-WA0013

IMG-20160506-WA0010

IMG-20160506-WA0011

IMG-20160506-WA0006

IMG-20160506-WA0004

IMG-20160506-WA0001

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author