ដោយ ៖ កម្ពុជា ជោគជ័យ CSN
កំពង់ស្ពឺ ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ នៅស្រុកឱរ៉ាល់ថា ប៉ន្មានថ្ងៃជាប់ៗគ្នានេះ ឈ្មួញឈើដុះ
ស្លែ នៅស្រុកឱរ៉ាល់ ឈ្មោះសរ បានធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត តាមរថយន្តធំៗ នឹងរថយន្តបង្កុង
នៅពេលយប់ ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងគគ្រឹក គគ្រេង ដោយមានការបើកភ្លើងខៀវ ពី
មន្ត្រីបរិស្ថាន ដឹកនាំដោយលោក យ៉ង់ ភារម្យ ជានាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
ប្រភពរាយការណ៍ខាងលើបានបន្តថា ក្រោយពីមានការសែត បានធ្វើការចេញផ្សាយ ពីលោកយ៉ង់ ភារម្យ
នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានការឃុបឃិតជាមួយបទល្មើសព្រៃឈើនោះ ខាងបរិស្ថានបានបិទ
មិនឲ្យមានធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញនៅពេលថ្ងៃ តែយប់ដឹកជញ្ជូនឈើ ចេញមកជាធម្មតា គ្រាន់តែ
បង់លុយឲ្យទៅកូនចៅលោកយ៉ង់ ភារម្យ ដែរប្រចាំការណ៍នៅតំបន់នោះ ទៅតាមតម្លៃដែរពួកគេកំណត់ ជា
កាស្រេច។
ប្រភពបានបន្តឲ្យដឹងទៀតថា បើអ្នកដឹកឈើទាំងនោះ មិនធ្វើអ្វីទៅតាមបញ្ជាទេនោះ នៅតែចេញមកទាំងថ្ងៃ
ទោះបីបង់លុយ១០ម៉ឺន ឬ២០ម៉ឺនរៀល ឲ្យទៅបរិស្ថានប្រចាំនៅខាងលើនោះក៍ដោយ ក៍ពួកគេត្រូវតែចាប់ រើ
ឈើទំលាក់ចោលដែរ នេះទុកជាការប្រមាណរបស់ពួកគេ ចំពោះអ្នកមិនស្ដាប់បញ្ជា។
ប្រជាពលរដ្ឋបានសុំណុំពរ ទៅដល់ឯកឧត្តម រដ្ខមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់វិធានការណ៍ ទៅលើលោក
យ៉ង់ ភារម្យ ជាបន្ទាន់ បើមិនដូច្នោះទេ លោក យ៉ង់ ភារម្យ សំងំកើបលុយធ្វើមានបាន យ៉ាងសុខស្រួល ដោយ
សារការឃុបឃិត ជាមួយឈ្មួញបទល្មើសព្រៃឈើ ធំៗនៅទីនោះ ជាពិសេស ឈ្មួញឈើធំជើងខ្លាំង ឈ្មោះសរ
នៅស្រុកឱរ៉ាល់ ដែរគេស្គាល់ថា ជាកូនប្រសាររបស់លោក ឡុង រងប៉េអឹមខេត្តកំពង់ស្ពឺ ។/