តារាចម្រៀង Seungri សមាជិកក្រុម Big Bang ជួបគ្រោះថ្នាក់ចរាចរណ៍

កូរ៉េ៖ សមាជិកក្រុមតារាចម្រៀង ប្រុស Big Bang លោក Seungri បានរងគ្រោះថ្នាក់ចរាចរណ៍ ដោយក្រឡាប់រថយន្ត កាលពីវេលាម៉ោង ៣ : ៣៤នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៤ ទទួលរងរបួសស្រាល ហើយលោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យមួយ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាម Sports Chosun ចេញផ្សាយនៅព្រឹកនេះ។

របាយការណ៍ផ្សាយ ដោយទូរទស្សន៍ SBS បាននិយាយថា លោក Seungri បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តផ្ងារពោះឡើង លើនៅផ្លូវជាតិមួយ ក្នុងទីក្រុងសេអ៊ូល ធ្វើឲ្យរូបលោករងបួសស្រាល។

ម្ចាស់ផលិតកម្ម YG បញ្ជាក់ថា លោក Seungri បានជួបគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅពេល ដែលរថយន្តរបស់លោក Seungri មានបញ្ហាផ្នែកបច្ចេកទេស ហើយក៏ក្រឡាប់ផ្ងាពោះឡើងលើ ប៉ុន្តែមិនបណ្តាលឲ្យ រូបលោករងរបួសធ្ងន់ធ្ងរនោះទេ៕

Noname

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author