ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបាបកងកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងតាមប្រម៉ាញ់បីយប់ រហូតឈានចាប់ខ្លួនបាន ខណ:ពួកគេកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅចំណុចចុងកៅស៊ូខេត្តសៀមរាប ត្រូវបានកម្លាំកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោក អៀង វ៉ាន់ឌី មេបញ្ជាការខត្តស្ទឹងត្រែងធ្វើការឡោមពទ្ធ័ចាប់បានតែម្ដង។
លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឲអ្នកយកព័តិ៍មាន កម្ពុជា ជោគជ័យ យើងដឹងថាកាចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងបាននូវវេលាម៉ោង២:៣០នាទីរសៀល ថ្ងែទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នឹងរថយន្តម៉ាកឡុចស៊ីសមួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ ភ្នុំពេញ 2V.9990 ជារថយន្តរបស់ជនសង្ស័យខាងលើ មានឈ្មោះ លី ស៊ីហ៍ វឌ្ឍនា បុខរបរមិនពិតប្រាកត់ មានទីលំនៅភូមិស្លក្រាម ក្រុងសៀមរាប។
មេបញ្ជាកាកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបន្តឲដឹងទៀតថា ក្រោយកាចាប់ខ្លួនបានរកឃើញវត្ថុតាំងនៅក្នុងរថយន្តជនសង្ស័យខាងលើមាន១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៩.២៧ក្រាម ( ម៉ា ទឹក កក ) ម្សៅពណ៍សរជិតមួយគឺឡូក្រាម ២-ជញ្ជៀនពេជ្រមួយវង់ ៣-លុយខ្មែនឹងលុយដូលាមួយចំនួន ៤-រកឃើញកាតបូស៊ីបជាច្រើនសន្លឹក។
ជនសង្ស័យជួញដូរគ្រឿងញៀនខាងលើ ត្រូវបានកងរាជអាវុធហត្ថខេត្តស្ទឹុងត្រែងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាកាពី ថ្ងៃទី១៨ ខែកញ្ា ឆ្នាំ២០១៤ រួចរាល់អស់ហើយដើម្បីបន្តទៅតាមនិតិវិធីច្បាប់។
ប្រភពព័តិ៍មានពីសមត្ថកិច្ចបានឲដឹងថា មុនពេលបញ្ជូនខ្លួនជនសង្ស័យខាងលើនេះទៅកាន់តុលាកា មានឯកឧត្ដមម្នាក់បានទូរសព្ទ័មកអន្តរាគមន៍ ហើយមានបងប្អូនធ្វើការជាប៉ូលិសដែលមានស័ក្តិធំនៅខេត្តសៀមរាបផងដែល ក្រោយមកមានទាហ៊ានសំឲដោះលែងជនសង្ស័យខាងលើនេះ ក្នុងរឿងនេះគេសង្ស័យមានអ្នកមានអំណាចដ៍ធំនៅពីក្រោយខ្នងឬក៍ពាក់ពាន់ជាមួយវត្ថុតាំងទាំងអស់នេះហើយ។
ប្រភពប្រជាពលរដ្ឋបានលើកឡើងថា អ្នកជួញដូរគ្រឿងញៀនសព្វថ្ងៃនេះភាគច្រើនសុទ្ធតែមានរថយន្តទំនើបៗសម្រាប់ធ្វើការនាំយកគ្រឿងញៀនទាំងនោះពីប្រទសជិតខាងមកចែកចាយតាមបណ្ដាលនានាក្នុងប្រទេសកម្ពុជា ជាក់ស្ដែងដូចជនសង្ស័ខាងលើនេះអាងបងប្អូនធ្វើការធំមិនខ្លាចច្បាប់យកគ្រឿងញៀនមកសម្លាប់ខ្មែរឯងដើម្បីតែប្រយោជន៍ខ្លួន ។
ប្រភពដ៍ដែលបានលើកឡើងទៀតថា សព្វថ្ងៃនេះគ្រឿងញៀនគ្របដណ្ដប់ពាសពេញប្រទេសកម្ពុជា មឹនថានៅទីណានោះទេ អនាគតកូនឆ្កួតដោយសាគ្រឿងញៀនមិនខានឡើយ៕
ដោយ៖ លោក នួន ពុទ្ធា
កម្ពុជាជោគជ័យ