ប្រជាពលរដ្ឋរិះគន់ដល់ការិយាល័យឬមន្ទីរស្ថាប័ន​ ពាក់ព័ន្ធថាគ្មានចំណាត់ការទៅលើក្រុមឈ្មួញ រកស៊ីដឹកដីបង្កផលប៉ះពាល់បរិស្ថាននឹងបំផ្លេច បំផ្លាញផ្លូវ

ដោយ ៖ កម្ពុជា ជោគជ័យ CSN

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋរស់នៅ តាមដងផ្លូវជាតិ លេខ៣៨០ ស្ថិតនៅក្នុង ឃុំព្រែកអំពិល ស្រុកខ្សាច់
កណ្ដាល ខេត្តកណ្ដាល បានរងនៅផលប៉ះពាល់ បរិស្ថានយ៉ាងធ្ងន់ធ្ងរ ដោយសារធូលីដី នឹងប្រឈមគ្រោះ
ថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ដោយសារអិល ដែរអាចម៍ដី ធ្លាក់មកលើផ្លូវកៅស៊ូ ក្រោយពេលមានធ្លាក់ភ្លៀង
ម្ដងៗ ។

កត្តាទាំងអស់នេះ មកពីក្រុមឈ្មួញដឹកដីមិនគោរពច្បាប់ នឹងបានប្រើរថយន្តដឹកដីផ្ទុកអាចម៍ដីពេញ ហៀរមិន
មានគ្របតង់កៅស៊ូរ បណ្ដាលឲ្យធ្លាក់រប៉ាត់ រប៉ាយពេញលើផ្លូវកៅស៊ូ ជាហេតុធ្វើឲ្យផ្លូវកៅស៊ូ ក្លាយជាផ្លូវដីវិញ
សកម្មភាពក្រុមឈ្មួញរកស៊ីដឹកដីលក់នេះ មិនត្រិមតែធ្វើឲ្យប៉ះពាល់បរិស្ថាន នឹងប្រឈមគ្រោះថ្នាក់ចរាចរណ៍
ប៉ុណ្ណោះទេ គឺកំពុងបំផ្លិចបំផ្លាញផ្លូវជាតិ នឹងផ្លូវលំតាមមូលដ្ឋានភូមិ ឃុំទៀតផង។

បើតាមការបញ្ជាក់ ពីលោកមេឃុំព្រែកអំពិល បានឲ្យដឹងថា ក្រុមឈ្មួញធ្វើអាជីវកម្ម ជិកដឹកដីលក់រាល់ថ្ងៃនេះ
មានទី១ ឈ្មោះ អ៊ូ ថាច ទី២ ឈ្មោះ ចៅ ជឿន ទី៣ ឈ្មោះ គង់ ថុន ទី៤ អ៊ុក រដ្ឋា អ្នកទាំងអស់នេះ
កន្លងមក ខាងអាជ្ញាធរឃុំ បានហៅមកប្រជុំធ្វើការណែនាំ នឹងបានធ្វើកិច្ចសន្យាថា រាល់ពេលដឹកចេញមកពីព្រៃ
ឡើងមកផ្លូវកៅស៊ូ ត្រូវតែមានការគ្របស្បៃ ឬតង់កៅស៊ូឲ្យជិត ទើបធ្វើការចរាចរណ៍ លើផ្លូវជាតិបាន ហើយការ
បើកបរ ក៍ដូចគ្នាដែរ មិនត្រូវបើកលឿងនោះទេ។

លោកមេឃុំព្រែកអំពិល បានបន្ត នឹងបញ្ជាក់ឲ្យដឹងទៀតថា រឿងនេះ លោក ហួត ហាក់ ប្រធានការិយាល័យ
រ៉ែឋាមពលស្រុកខ្សាច់កណ្ដាល ជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ ។

លោកហួត ហាក់​ បានបញ្ជាក់តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ឲ្យដឹងផងដែរថា រឿង
នេះលោកទទួលស្គាល់ថា មានបញ្ហានឹងកើតមានមែន តែកន្លងមកខាងជំនាញ បានសហការណ៍ ជាមួយ អា
ជ្ញាធរឃុំ ព្រមទាំងកម្លាំងសមត្ថកិច្ច បានធ្វើការផាកពិន័យ ទៅលើឡានដឹកដីនោះម្តងដែរ ហើយយើងបានធ្វើ
ការណែនាំ ទៅដល់ពួកគាត់ តែក្រោយមកពួកយើងវិលមកវិញ ឃើញថា សកម្មភាពនៅតែដដែរ។ តែលោក
ហួត ហាក់ បានបញ្ជាក់ប្រាប់ សារព័ត៌មានយើងតាទូរស័ព្ទថា ថ្ងៃស្អែននេះ លោកនឹងសូមអភិបាលស្រុក ចុះ
ទៅពិនិត្យ លើរឿងនេះឡើងវិញ។

ចំណែកប្រជាពលរដ្ឋ ឯណុះវិញបានរិះគន់ ទៅលើអាជ្ញាធរថា នេះជាការដោះសា មួយតែប៉ុណ្ណោះ ពីព្រោះ
ឈ្មួញរកស៊ីដឹកដីនេះ មានជាយូរយា មកហើយ នៅក្នុងភូមិ ឃុំរបស់ពួកគាត់ មិនដែរឃើញក្រុមអាជ្ញាធរ ចុះ
បង្ក្រាបម្ដងណាទេ។/2016-05-17_10.34.54 2016-05-17_09.51.39 2016-05-17_09.50.32 2016-05-17_09.55.15 2016-05-17_09.58.16 2016-05-17_09.56.25 2016-05-17_10.02.38

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author