ឯឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតគន់គីមអញ្ជើញជាគណ: អធិបតីភាពប្រកាសទទួលស្គាល់ប្រធានកិត្តិយសគណ: កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេរ្តមណ្ឌលគិរី

ដោយ ៖ សហការី

ខេត្តមណ្ឌលគិរី ៖ មានសេចក្ដីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ
២០១៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គលេខាធិការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិ
ការកណ្តាលសមាគម អតីតយុទ្ធជនកម្ពុជា បានអញ្ចើញជាគណៈអធិបតីភាព នោក្នុងពិធីប្រកាសទទួល
ស្គាល់ប្រធានកិត្តិយសគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ។

នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សមាជិកសមាគមអតីត
យុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ចំនួន២៣១នាក់។

ដោយទទួលស្គាល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាប្រធានកិត្តិយស គណៈកម្មាធិការសមាគម អតីតយុទ្ធកម្ពុជា ខេត្តមណ្ឌលគិរី ។

នៅក្នុងពិធីនោះដែរ ក៏មានចែកជូននូវអំណោយ ដល់សមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី
ក្នុងមួយនាក់ៗ ទទួលបាន ក្រមាចំនួន០១ ភួយចំនួន០១ មុងចំនួន០១ អង្ករចំនួន៣០គីឡូក្រាម និងថវិកា
ចំនួន៥ម៉ឺនរៀល៕

2016-05-17_17.02.07

2016-05-17_17.01.09

2016-05-17_17.00.15

2016-05-17_16.57.17

2016-05-17_16.59.19

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author