រក​ឃើញ​​​អតិ​ថិជន​​ខ្មែរ​ដំបូង​​ទិញ​​​ iPhone ស៊េរី​ថ្មី​​បាន​ក្នុង​តម្លៃ​ជាង ២.០០០ ដុល្លារ​​​​​

គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ខណៈ​​មាន​​អតិថិជន​ខ្មែរ​​ដំបូង​គេ​​​ដែល​​អាច​ទិញ​​ iPhone 6 Plus ​បាន​កាល​​អម្បាញ់មិញ​​នេះ។ ​លោក សុខ លី ​​ម្ចាស់​ហាង​លក់​ទូរសព្ទ សុខ លី ប្រាប់​ថា ពិត​ហើយ​​មាន​​អតិថិជន​​ខ្មែរ​ដំបូង​ដែល​​បាន​ទិញ iPhone ស៊េរី​ថ្មី iPhone 6 Plus នៅ​ហាង​របស់​លោក​ ​​ក្នុង​តម្លៃ​ជាង ២​.០០០ ដុល្លារ​អាមេរិក កាល​ពី​អម្បាញ់មិញ​នេះ។

យ៉ាង​ណា​លោក​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​អតិថិជន​នោះ​ទេ និង​​​​​​បរិមាណ​មាន​លក់​​​​​ដល់​អតិថិជន​ ​ក៏​មិន​បាន​បញ្ជាក់​ដែរ។ ​ទោះ​បែប​នេះ លោក​អះអាង​ថា ​iPhone 6 ​​នៅ​មិន​ទាន់​មាន​ទេ ដោយ​ចាំ​មើល​​នៅ​ថ្ងៃ​ស្អែក​បន្ត​ទៀត។

ព័ត៌មាន​បន្ថែម​ជូន​នៅ​ថ្ងៃ​ស្អែក​បន្ត​ទៀត….

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author