ពលរដ្ឋភូមិឈើទាល៥០%បារម្ភភ័យខ្លាចបាត់ កំពង់គោនៅពេលអាជ្ញាធរឃុំធ្វើផ្លូវលុបបឹង

ដោយ កម្ពុជា ជោគជ័យ CSN

ខេត្តកណ្តាល ៖ លោក មិន យ៉ុន មេឃុំព្រែកអញ្ចាញ រួមទាំងក្រុមប្រិក្សាឃុំ បានបើកកិច្ចប្រជុំពិភាក្សា ជាមួយ
ប្រជាពលរដ្ឋជាង៧០នាក់ ក្នុងគំរោងធ្វើផ្លូវមួយខ្សែរ កាត់បឹងដំរីឆ្លង ពីទំនប់ថោ ប៉េងលាប មកផ្លូវលំទៅភូមិ
ទើទាល កិច្ចប្រជុំនេះ បានធ្វើឡើង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តឧត្តសាមគ្គី (ហៅ
វត្តឈើទាល ) ក្នុងកិច្ចប្រជុំនោះ ដឹកនាំដោយ លោកមិន យ៉ុន មេឃុំព្រែកអញ្ចាញ នឹងមានកាលចូលរួមពី
លោក ចុំ នៅ ក្រុមប្រិក្សាស្រុក មកពីគណបក្សសង្គ្រោះជាតិ នឹងលោកមេភូមិ អនុភូមិ នឹងក្រុមប្រិក្សា ឃុំ
ពលរដ្ឋចូលរួមនៅពេលនោះ មានជាង៧០នាក់ ក្នុងនោះមានព្រះសង្ឃ២អង្គ ចូលរួមស្ដាប់ នឹងមានសង្ឃដីកា
​ផងដែរ។​

លោក គង់ វិបុល ក្រុមប្រឹក្សាឃុំព្រែកអញ្ចាញ បានបើក​វេទិកការសំណេះសំណាល ប្រជុំដើម្បីស្រង់មតិ ប្រជា
ពលរដ្ឋ នៅក្នុងភូមិឈើទាល ដើម្បីឈានទៅអភិវឌ្ឍន៍ ធ្វើផ្លូវកាត់បឹង ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ភាគច្រើនជំ
ទាស់មិនឲ្យធ្វើ ដោយសំអាងហេតុផលថា ផ្លូវមានសំរាប់ធ្វើដំណើរហើយ ចាំបាច់អី អាជ្ញាធរធ្វើផ្លូវថ្មី កាត់បឹង
មួយទៀត នាំតែចំណាយថវិកាអត់ប្រយោជន៍ ឬមួយអភិវឌ្ឃន៍ផ្លូវកាត់បិងនេះ មានផលចំណេញដល់អាជ្ញាធរ
នឹងប្រយោជន៍ណាមួយដល់បុគ្គល បានជាប្រជាពលរដ្ឋ ជំទាស់មិនឲ្យធ្វើ បែជាអាជ្ញាធរចង់ធ្វើទៅវិញ។

តាមការការលើកឡើង របស់ពលរដ្ឋម្នាក់ រស់នៅក្នុងភូមិឈើបានឲ្យដឹងថា ទីតាំងដែលពលរដ្ឋជំទាស់នេះ គឹជា
កន្លែងកំពង់គោ មានតាំងពីដើមមក ពីកន្លែងណាក៍យកសត្វពាហនះ មកចុះលាងទឺកបាចទឺកនៅទីនោះដែរ
កំពង់នេះធ្លាប់បាត់បង់ម្ដងហើយ ដោយសាឈ្មួញ តែត្រូវបានប្រជាពលរដ្ឋតវាបានមកវិញ ហេតុអីពេលនេះ
អាជ្ញាធរ បែជាអោយក្រុមឈ្មួញទិញទឹកចិត្តបាន ហើយមកបង្ខំពលរដ្ឋអោយផ្តិតមេដៃ យល់ព្រមលប់ដីបឹង
នៅទីនោះដើម្បីផលប្រយោជន៍បុគ្គលទៅវិញ។

ការលើកឡើងសម្តែងមតិខាងលើ​​លោក​ មិន យ៉ុន មេឃុំព្រែកអញ្ចាញ ក៏បានពន្យល់ដែថា ការធ្វើផ្លូវនេះគឺចង់
អភិវឌ្ឍន៌មូលដ្ឋាន ជាពីសេសគឺចង់ឲ្យក្មួយៗ កូនអ្នកភូមិបានធ្វើដំណើរចេញចូល ទៅសាលាផ្លូវកាត់ឆាប់ដល់
សាលា។

លោក ចុម ​នៅ សមាជិកក្រុមប្រឹក្សា ស្រុកមុខកំពូល បានលើកឡើងថា កាអភិវឌ្ឍន៍អ្វីមួយ ត្រូវមានកាយល់ព្រម និង
ឯកភាពពីប្រជាពលរដ្ឋនៅមូលដ្ឋាន មិនត្រូវយកស្នាមមេដៃដោយបង្ខំ ឬកុហក់នោះទេ​។ លោកក្រុមប្រឹក្សា
ស្រុករូបនេះបន្តថា បើទីតាំងខាងលើមានទំនាស់ ត្រូវអាជ្ញាធរមូលដ្ឋាន សិក្សាស្វែងយល់ ពីព្រោះប្រជាជនមិន
ទាន់អត់ផ្លូវដើរនោះទេ វាគ្រាន់តែផ្លូវមានការលំបាកបន្តិចតែប៉ុណ្ណោះ។

ក្នុងនោះផងដែរ លោក ជា សោម មុនី ជំទប់ទី១ឃុំព្រែកអញ្ចាញ ក៍បានប្រាប់ឲ្យអ្នកយកព័ត៌មានយើងបានដឹង
ផងដែរថា វាជាការងាយស្រួលដល់ក្មេងៗ ធ្វើដំណើរទៅសាលារៀងមែនហើយ តែបើប្រជាពលរដ្ឋមិនចង់បាន
ពួកគាត់ជំទាស់ យើងគួតែគិតមើលផងដែរ ណាមួយការសាងសង់ផ្លូវ នៅមិនទាន់មានការឯកភាព ពីមន្ទីរឬ
ក្រសួង ធុនធានទឹក រ៉ែឋាមពល សាធារណការ នឹងកសិក្មនឹងនេសាទនៅឡើយទេ នេះគ្រាន់តែជាគំរោង ថ្នាក់
ស្រុក នឹងថ្នាក់ឃុំតែប៉ុណ្ណោះ ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា មុននឹងស្ដារបឹង ឬសាងសង់ផ្លូវកាត់បឹង មាន
ការស្នើសុំគំរោង ពីមន្ទីរ ឬក្រសួងពាក់ព័ន្ធ នឹងមានការអនុញ្ញាតពីមន្ទី ឬក្រសួងទើបស្របតាមផ្លូវច្បាប់។/

2016-05-18_17.51.11

2016-05-19_16.14.44

2016-05-19_16.16.20

2016-05-19_16.18.20

2016-05-19_16.12.04

2016-05-19_16.08.07

2016-05-19_16.09.03
2016-05-19_16.26.52

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author