ប្រជាសហគមន៍ជនជាតិភាគតិចព្នងជាច្រើននាក់ នាំគ្នាទៅមុខសាលាខេត្តទាមទារឲ្យអភិបាលខេត្ត ដោះស្រាយទំនាស់ដីធ្លីដែរក្រុមហ៊ុនបានរំលោភយក

ដោយ ៖ រស់ សុភា CSN

ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ មានប្រជាសហគមន៍ ជនជាតិភាគតិតព្នង ជាង
ជា១០គ្រួសារ មកពីភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីម៉ា បានមកប្រមូលផ្ដុំជួបជុំគ្នា នៅមុខសាលាខេត្ត
មណ្ឌលគិរី ដើម្បីទាមទា ឲ្យឯឧត្តម អភិបាលខេត្ត ជួយដោះស្រាយ រឿងវិវាទដីធ្លី ដែរកើតមានរាំរ៉ៃជាយូមក
រវាងសហគមន៍ ជនជាតិដើមភាគតិចព្នង រស់នៅភូមិចក់ចារ និងក្រុមហ៊ុន ប៊ិញ ហ្វឿក របស់វៀតណាម ។

ការទាមទារតវ៉ានេះ គេបានសង្កេតឃើញថា ក្រុមពលរដ្ឋទាំងនោះ បាននាំគ្នាមកឈរមុខសាលាខេត្ត ដើម្បី
សុំឲ្យលោកអភិបាលខេត្ត ជួយដោះស្រាយជូនពួកគាត់ តាំងពីព្រឹកម៉ោង៨ នឹង៣៥នាទី រហូតមកដល់ម៉ោង
៦ នឹង៤០ នាទីយប់ ទើបមានឃើញនាយករង សាលាខេត្តម្នាក់ ចេញមកជួបប្រជាពលរដ្ឋទាំងនោះ ដោយ
អះអាងថា ខ្លួនមកនេះ គឺជួសមុខឲ្យអភិបាលខេត្ត ហើយមកនេះ សូមសន្យាជាមួយបងប្អួន ប្រជាពលរដ្ឋទាំង
អស់នោះថា នឹងចុះទៅដោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលា
ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ទោះមានការសន្យា ពីលោកនាយករងសាលាខេត្ត យ៉ាងណាក៍ដោយ ក៍ក្រុមប្រជាសហគមន៍ទាំងនោះ នៅតែ
មិនសប្បាយចិត្តដដែរ ដោយខណ:ពួកគាត់ ឈរកាន់ឯកសារ រងចាំជូនឯឧត្តម អភិបាលខេត្ត ត្រូវបានលោក
អភិបាលរងស្រុកកែវសីមា ម្នាក់ កន្ទ្រាក់យកឯកសារ ពីដៃរបស់ពួកគាត់ទៅទាំងកំរោល ធ្វើឲ្យពួកគាត់អស់
សង្ឈឹមជាខ្លាំង ចំពោះទង្វើរអាជ្ញាធរ ធ្វើសកម្មភាពដ៍សាហាវបែបនេះ។/

2016-05-30_22.16.07

2016-05-30_22.18.43

2016-05-30_22.15.20

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author