រថយន្តលុច្យស៊ីសRX300ព្រលះម៉ូតូអ្នកការសែត

ដោយ ៖ សហការី CSN

បន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ នឹងរថយន្តលុច្សស៊ីសRX300 បានបុកយ៉ាង
ពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ នឹង១៥
នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចខាងកើតស្ថានីយ៍ ដឹកអ្នកដំណើរ
អន្តរជាតិសូជីង ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត
បន្ទាយមានជ័យ។

នគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កូប យ៉ា ( ហៅរ៉ា ) ភេទប្រុស អាយុ៥៩ឆ្នាំ បុខរបរ
អ្នកយកព័ត៌មាន បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ក្រហម គ្មានស្លាកលេខ បើកបរក្នុងទិសដៅ
ពីលិច ទៅខាងកើត មកដល់កន្លែងកើតហេតុ មានរថយន្តម៉ាកលុច្យស៊ីច RX300 ពណ៍ទឹកមាស ពាក់ស្លាក
លេខ ភ្នំពេញ 2D.3310 បើកបរក្នុងទិសដៅ ច្រាសទិសគ្នា បានបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយកើតហេតុ នគរបាលក្រុងប៉ោយប៉ែត បានចុះអន្តាគមន៍វាស់វែង នឹងបាននាំយកម៉ូតូ ជនរងគ្រោះ នឹង
រថយន្តបង្កទៅរក្រាទុក ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់
ឲ្យទៅក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។/

2016-06-02_10.53.12

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author