ដោយ ៖ សហការី CSN
បាត់ដំបង ៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក ដឹកនាំបញ្ញាកម្លាំងដោយលោក វរ:សេនីយ៍ទោ សុង សភ័ក្ត្រ អធិការ
នគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបារាំងធ្លាក់ បង្ក្រាបទីទាំងប្រើប្រាស នឹងចែក
ចាយសារធាតុញឿន កាលពីវេលាម៉ោង១១ នឹង១០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ ទួល ឃុំ
បារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
នៅក្នុងការបង្ក្រាបករណីខាងលើ សមត្ថកិច្ចជំនាញបានឲ្យដឹងថា ចាប់ឃាត់ខ្លួនជនសង្ស័យ ចែកចាយ នឹង
រក្សាទុក នូវសាធាតុញៀន បាន០១នាក់ មានឈ្មោះ ហ៊ុន បឿន ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅ ភូមិ ឃុំខាង
លើ នឹងដកហូត បានគ្រាប់ថ្នាំពណ៍ផ្កាឈូកសញ្ញា W Y ចំនួន ៨៣ គ្រាប់ បំពងសម្រាប់ដាក់ថ្នាំញៀន ចំនួន
០១ថង់ប្លាស្ទិច កឹបមាត់ កញ្ចប់បារី ខេមបូ សម្រាប់ដាក់គ្រឿងញៀន ចំនួន ០៥កញ្ចប់ ។
ករណីខាងលើនេះ សមត្ថកិច្ចយើងកំពុង កសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យ
ជំនាញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕