ដោយ ៖ សហការី CSN
ប្រទេសថៃ ៖ និស្សិតថៃចំនួន៣នាក់ ដែលកំពុងសិក្សានៅក្នុងមហាវិទ្យាល័យ អាកាសចរណ៍ ស៊ីវិលអន្តរជាតិ
ក្នុងខេត្តនគរភ្នំ ប្រទេសថៃ បានជួបនឹងឧប្បទ្ទវហេតុ ដោយសារធ្លាក់យន្តហោះ បណ្តាលអោយស្លាប់ភ្លាមៗ
ខណៈដែលពួកគេ បានធ្វើការហោះហើរសាកល្បង ទៅតាមកម្រិត នៃការសិក្សា ហើយបានធ្លាក់ ទាំងព្រឹក
ដោយមិនទាន់ដឹងអំពីមូលហេតុ ។
យោងតាមរបាយការណ៍ ពីក្នុងប្រទេសថៃ បានអោយដឹងថា នៅវេលាម៉ោង៥ ព្រឹកថ្ងៃទី០២ ខែមិថុនា
ឆ្នាំ២០១៦នេះ មានការហោះហើរ នូវយន្តហោះ ប្រភេទខ្នាតតូច សាកល្បង ដោយក្រុមនិស្សិត នៃមហាវិទ្យា
ល័យអាកាសចរណ៍ស៊ីវិល ដែលមានទីតាំងស្ថិតក្នុងឃុំ ពោធិតាក ស្រុកមឿង ខេត្តនគរភ្នំ ប្រទេសថៃ ។
របាយការណ៍បានបន្តថា នៅពេលនោះដែរគឺ គេមិនទាន់ដឹងច្បាស់នោះទេ អំពីមូលហេតុ ដោយសារតែគេ
ឃើញយន្តហោះនេះ បានសំយ៉ុងក្បាល ហើយធ្លាក់យ៉ាងលឿន មកលើដី ត្រង់ចំនុចម្តុំវាលស្រែ ដែលមាន
ចំងាយពីសាលារៀន ប្រមាណ៣០០ម៉ែត្រ ដែលបានសម្លាប់ ក្រុមនិស្សិត ដែលនៅលើ យន្តហោះនោះ
ចំនួន៣នាក់ផងដែរ ។
ក្រោយពេលជួបនឹងឧប្បទ្ទវហេតុនេះរួចមក គេសង្គេតឃើញ ខាងអង្គភាពជំនាញ បានចុះទៅពិនិត្យ និង
ស្វែងរកមូលហេតុ ដែលធ្វើអោយយន្តហោះនេះធ្លាក់ ព្រមទាំងបាន សម្លាប់ជីវិតមនុស្សបែបនេះ ៕