ដោយ ៖ កម្ពុជា ជោគជ័យ CSN
ខេត្តកណ្ដាល ៖ បុរសជាជាងដែក ត្រូវបានឆក់ខ្សែរភ្លើងស្កាប់ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ខណឡើង
លើបន្ទាដែក ដើម្បីផ្សាធ្វើស្លាកវេង ឲ្យម្ចាស់ការ៉ាស់សាំង ឈ្មោះ ស្ងួន ម៉េង ដែរមានទីតាំង នៅតាមបណ្ដោយ
ផ្លូវជាតិលេខ៨ ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បងស្រីសុភី ម្ចាស់ការ៉ាស់សាំង ស្ងួន ម៉េង នឹងជាម្ចាស់វេង បានច្រានចោល ហេតការណ៍ខាងលើនេះ ដោយ
មិនទទួលខុសត្រូវ ក្នុងរឿងឆក់ខ្សែរស្លាប់នេះទេ ដោយគាត់សំអាងថា គាត់មិនបានជួលជាងទាំងនេះមកទេ
គឺខាងក្រុមហ៊ុនធ្វើស្លាកវេង បានមៅការផ្ដាច់ពីគាត់ ហើយដាក់ជាងមកធ្វើ ចិងរឿងនេះ ខាងអ្នកម៉ៅធ្វើស្លាក់
វេងជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ។
បងស្រីម្ចាស់ការ៉ាស់ខាងលើ បានបន្តថា ជនរងគ្រោះ ជាជាងផ្សាដែក បានដាក់បន្ទាលដែក ឡើងផ្សាធ្វើស្លាក
វេង ដោយដាក់ជើងបន្ទាលដែក លើខ្សែភ្លើង ហើយក៍បានឆ្លងភ្លើង បណ្ដាលឲ្យឆក់ធ្លាក់មកដី ហើយក៍បាននាំ
យកទៅមន្ទីពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល ដើម្បីសង្គ្រោះផងដែរ ។ លោកប្រធានមន្ទីរពេទ្យ បង្អែកស្រុក
ខ្សាច់កណ្ដាល បានបញ្ជាក់ឲ្យអង្គភាព សារព័ត៌មាន កម្ពុជា ជោគជ័យ យើងបានដឹងថា ជនរងគ្រោះដោយ
ឆក់ខ្សែរភ្លើងខាងលើនេះ បានស្លាប់មុនយកមកដល់មន្ទីរពេទ្យ មិនមែនមកស្លាប់នៅមន្ទីរពេទ្យនោះទេ។
តាមប្រភពពលរដ្ឋ បានឃើញហេតុការណ៍ ក៍ដូចអ្នកធ្វើដំណើរលើដងផ្លូវជាតិលេខ៨ បានឲ្យដឹងថា ជនរង
គ្រោះបានឆក់ស្លាប់នៅលើដំបូរ ពួកគេបានដាក់ការសង្ស័យថា ការឆក់នេះមិនមែនឆក់ ដោយខ្សែរភ្លើងផ្សា
នោះទេ ប្រហែលឆ្លងចរន្តអគ្គិសនី ពីខ្សែរភ្លើងលើមកវិញទេ ព្រោះខ្សែរនឹងដំបូរនៅជិតគ្នា ហើយមុនពេលកើត
ហេតុ មានសូផ្ទុះឭដូចគ្រាប់បែក ក្រោយមកទើបដឹងថា មានមនុស្សឆក់ខ្សែរភ្លើងស្លាប់។
តាមសម្ដីលោកមេប៉ុស្តិ៍នគបាល រដ្ឋបាលឃុំព្រែកតាមាក់ បានឲ្យដឹងថា រឿងនេះលោកនៅមិនទាន់ទទួល
បានព័ត៌មានច្បាស់នៅឡើយទេ ដោយរឿងនេះហាក់ដូចគេបិទព័ត៌មាន លោកអធិការក៍កំពុងឲ្យស្រាវជ្រាវ
ផងដែរ តែសួរកមិនឃើញអ្នកស្លាប់សោះ តែសពជនបានយកទៅដល់ផ្ទះនៅកំពង់ចាមបាត់ហើយ។ ហើយ
ការ៉ាស់សាំងខាងលើ មិនមែនមានរឿងលើកទី១នោះទេ គឺ២ដងទាំងនេះហើយ កាលពីមុនក៍ធ្លាប់មានករណី
ឆក់ដូចនេះដែរ តែជួយសង្គ្រោះទាត់ ដោយមានសេចក្ដីរាយការណ៍ តែលើនេះគេបិទឈិងតែម្ដង។
ពាក់ព័ន្ធករណីខាងលើនេះ បងប្រុសជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជិន រិទ្ធ ភេទប្រុស
អាយុ២៣ឆ្នាំ មានទីលំនៅភូមិធ្លូងពីរ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុខរបបរជាជាងផ្សាដែក ក្រោយ
ពីដឹងថាជនរងគ្រោះស្លាបហើយ់ ក៍នាំគ្នាដឹកយកមកធ្វើបុណ្យ នៅឯផ្ទះខេត្តត្បូងឃ្មុំ តែម្ដងទៅ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះត្រូវបាន ថៅកែម៉ៅការ ផ្ដល់សំណងជាប្រាក់ចំនួន4500$ មក
ឲ្យក្រុមគ្រួសារជនរងគ្រោះផងដែរ ដើម្បីបញ្ចប់រឿង ដោយខាងក្រុមគ្រួសាររងគ្រោះ មិនមានការប្ដឹងទៅលើថៅ
ម៉ៅការនោះឡើយ។ ទោះបីយ៉ាងណា ក៍ពលរដ្ឋបានរិះគន់ ទៅលើម្ចាស់ការ៉ាស់សាំង ស្ងួន ម៉េង ថាបានសាង
សង់ផ្ទះ នឹងការ៉ាស់សាំង រំលោភយកដីចំណីផ្លូវ ដែរជាដីរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។/