ដោយ ៖ រស់ សុភា CSN
ខេត្តមណ្ឌលគិរី ៖ នៅទីលានរង្វងមូលគោព្រៃ មន្ត្រីរាជការ នឹងសិក្សានុសិស្ស ជាច្រើននាក់ បានចូលរួមទិវា
បរិស្ថានជាតី នឹងបរិស្ថានពិភពលោក ៥មិនា ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់
ស្អាត ។
ទិវានេះប្រារពទៅក្រោមអធិបតីភាព ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណអភិបាលខេត្តមណ្ឌលគិរី
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ពីម៉ោង៧ព្រឹក មកដល់ម៉ោង១១ នឹង០០នាទីថ្ងៃ ក្នុងឧកាសនោះ ឯក
ឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្តមណ្ឌលគិរី បានថ្លែងលើកឡើង ពីសមិទ្ធិផលក្នុងកិច្ច
គាំពារបរិស្ថាន ការ ការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់ទៅដោយចីរភាព ។/