សត្វខ្ទីងនឹងសត្វទន្សោងជាសត្វស្ទើផុតពូជ ត្រូវបានសមត្ថកិច្ចចំរុះរកឃើញក្បាល នឹងស្នែងនៅក្នុងផ្ទះមួយកន្កែង

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការរិបអូស ស្នែងសត្វខ្ទីងចំនួន២ក្បាល
និងស្នែងទន្សោងចំនួន៣ក្បាល ពីលំនៅដ្ឋានមួយកន្លែង ដែលស្ថិតនៅក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះ
ញែក ខេត្តមណ្ឌលគិរី។

ក្នុងប្រតិបត្តិការណ៍នេះដែល ធ្វើឡើងដោយក្រុមសមត្ថកិច្ចចំរុះ មានកម្លាំងនគរបាល នឹងកងរាជអាវុធហត្ថ
មន្ត្រីរដ្ឋបាលព្រៃឈើ ព្រមទាំងមន្ត្រីការពារសត្វព្រៃ បានធ្វើការឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ ដើម្បីសាកសួរផងដែរ
ក្រោយរកឃើញ ដែលមានស្នែងជាក់ស្តែង នៅក្នុងលំនៅដ្ឋាន ជាកម្មសិទ្ធរបស់ឈ្មោះ អ៊ុន សាវុធ ភេទប្រុស
អាយុ៥៩ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិ-ឃុំខាងលើ។

បច្ចុប្បន្នឈ្មោះ អ៊ុន សាវុធ ត្រូវបានឃាត់ខ្លួន នៅផ្នែករដ្ឋបាលព្រៃឈើកោះញែក ក្រោមការសួរ ពីមន្ត្រីអង្គការ
WWF ។ ដោយឡែក វត្ថុតាង ក៏ត្រូវបានបញ្ជួនទៅកាន់ស្នាក់ការ របស់អង្គការវាយអេត ដើម្បីរក្សាទុកជា
បណ្តោះអាសន្នផងដែរ។
ទោះជាយ៉ាងណា នៅម៉ោងប្រមាណជា២រសៀល ថ្ងៃដដែលនេះ គេនៅមិនទាន់
ទទូលព័ត៍មាន បន្ថែម ណាមួយពីមន្ត្រីជំនាញនៅឡើយទេ ពាក់ព័ន្ធនិងករណីមួយនេះ៕

2016-06-09_23.00.45

2016-06-09_23.02.26

2016-06-09_23.01.48

2016-06-09_23.01.15

2016-06-09_23.05.11

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author