ពលករខ្មែរជាច្រើននាក់អាជ្ញាធរថៃចាប់បញ្ជូន មកប្រគល់ឲ្យសមត្ថកិច្ចខ្មែរវិញ

ខេត្តបាត់ដំបង ៖ តាមការឲ្យដឹងពីមន្ត្រីនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកកំរៀង ឲ្យដឹងថា ពលករខ្មែរ

ចំនួន១៣៥នាក់ ក្នុងនោះស្រីចំនួន៣៧នាក់ ត្រូវបានអាជ្ជាធរថៃ ចាប់បញ្ជូនមកតាមច្រកអន្តរជាតិដូ ស្រុកកំ

រៀង មកប្រគល់ ឲ្យសមត្ថកិច្ចខ្មែរវិញ កាលពីវេលាម៉ោង៣ នឹង៥៥នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦

នេះ។

 

ក្រោយពីការទទួលយក ពលករខ្មែរពីអាជ្ញាធរថៃរួចមក សមត្ថកិច្ចខ្មែរយើង បានធ្វើការអបរំនិងណែនាំនូវបញ្ហា

ផ្សេងៗ ពីបញ្ហាចំណាត់ស្រុក ដោយខុសច្បាប់ វានិងអាច បង្កភាព អន្តរាយដល់អាយុជីវិតបាន ព្រោះដោយ

សាគ្មានច្បាប់ទម្លាប់ ក្នុងការឆ្លងដែនដោយខុសច្បាប់នេះ និងការរស់នៅផងដែរ ។

 

នៅថ្ងៃដដែរនេះផងដែរ ខាងអធិការ ស្រុកសំពៅលូន ក៍បានទទួល ពលករខ្មែរ ឆ្លងដែនខុសច្បាប់ ចំនួន១៤

នាក់ផងដែរ ពីអាជ្ញាធរថៃ ដែលបានបញ្ជូនមកប្រគលឲ្យ ខាងអាជ្ញាធរខ្មែរ នៅវេលាម៉ោង៥ នឹង៥នាទីថ្ងៃទី២១

មិថុនា ២០១៦ ដោយមកតាមច្រកតំបន់ភ្នំដី កីឡូម៉ែត្រលេខ១៣ ស្រុកសំពៅលូន ចំនួន១៤នាក់ ក្នុងនោះ

ប្រុស ៧នាក់ ស្រី ៥នាក់ ក្មេង ២នាក់ ។

 

ពលករខ្មែរទាំង១៤នាក់នោះ ក៍ត្រូវបានសមត្ថកិច្ចមូលដ្ឋាន បានធ្វើការណែនាំ នូវបញ្ហាផ្សេងៗ ក្នុងការធ្វើចំ

ណាត់ស្រុក ដោយខុសផងដែរ បន្ទាប់ពីបាន ធ្វើការអបរំមក លោកអធិការ បានផ្តល់សិទ្ធិដល់បងប្អូន ប្រជា

ពលករទាំងនោះ ឲ្យត្រឡប់ទៅផ្ទះ របស់ពួកគាត់វិញរៀងៗខ្លួនផងដែរ ៕

 

2016-06-22_14.00.49

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author