ដោយ ៖ សហការី CSN
បាត់ដំបង ៖ សពបុរសម្នាកត្រូវបានគេប្រទះឃើញ នៅលើភ្នំសំពៅ កាលពីថ្ថៃទី២២ ខែមិថុនា ឆ្នាំ២០១៦នោះ
លោក ម៉ី ឆេងលី នាយប៉ុស្តិ៍ នគរបាលរដ្ឋាល ភ្នំសំពៅ បានប្រាប់ អ្នកយកព័ត០មានយើង នៅម៉ោង៩ នឹង៤៥
នាទីព្រឹក ថ្ថៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះថា ជនរងគ្រោះមានឈ្មោះ ឆាន់ ចាំង ភេទប្រុស អាយុ៤៣ឆ្នាំ នៅ
លីវ ជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគីរី មានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល
ខេត្តបាត់ដំបង។
លោកនាយប៉ុស្តិ៍បានបន្តឲ្យដឹងទៀតថា សពជនរងគ្រោះនេះ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅចំនុចលើ
ភ្នំសំពៅ ផ្លូវចូលអាស្រមគីរីរម្យ ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយ
សន្និដ្ឋានជាជំហ៊ានដំបូងថា ជាការបាញ់សម្លាប់ខ្លួនឯង ដោយកាំភ្លើង AK ( អាកា ) បើតាមប្រភពពលរដ្ឋនៅ
ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅយប់ថ្ងៃទី២២ ម៉ោងប្រហែល៩ នឹង០៥នាទីយប់ពួកគាត់បានឮស្នូរ
គ្រាប់កាំភ្លើង ចេញពីលើភ្នំ លុះព្រឹកឡើងពួកគាត់នាំគ្នាដើររកមើល ក៏ប្រទះឃើញតែម្តង។
ក្រោមការពិនិត្យ និងការសន្និដ្ឋានបឋម របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានបាញ់ខ្លួនឯង ចំនួន៤
គ្រាប់ ត្រូវត្រង់ដើមទ្រូង ហើយនៅជាប់នឹងខ្លួន សមត្ថកិច្ចរកឃើញកាំភ្លើង AK មួយដើម គ្រាប់ក្នុងបង់ចំនួន
២៦គ្រាប់ និងរកឃើញសំបកគ្រាប់ចំនួនពីរ និងកូនសំបុត្រតូចមួយ មានខ្លឹមសារថា សុំទោសបងប្រុស បង
ស្រី និងប្អូនស្រី ប្អូនសូមលាអ្នកទាំងអស់គ្នាហើយ សុំជាតិក្រោយ កុំឲ្យខ្ញុំឈឺច្រើនដូចជាតិនេះទៀត។
ចំពោះសពខ្ញុំធ្វើបុណ្យ នៅក្នុងវត្តបានហើយ មិនចាំបាច់យកទៅផ្ទះទេ។
បច្ចុប្បន្នសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច្ឆ័យរួចរាល់ ក៍បានប្រគល់ទៅឲ្យសាច់ញាតិ
ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕