ដោយ ៖ សហការី CSN
ស្ទឹងត្រែង ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ពលរដ្ឋមានការភ្ញាកើផ្អើ ដោយស្នូរកាំភ្លើង ផ្ទះឡើងជាច្រើន
គ្រាប់ ខណៈពេលដែលសមត្ថកិច្ច ដេញតាមប្រម៉ាញ់ ចាប់រថយន្តសាំយ៉ុង ដឹកឈើប្រណិតមួយគ្រឿងនៅលើ
កំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិព្រៃចាស់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភពពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានអោយដឹងថា ពួកគាត់បានលឺសម្លេងគ្រាប់កាំភ្លើងបាញ់
ជាច្រើនគ្រាប់ ចេញពីក្នុងរថយន្តម៉ាកហាយលែនឌ័រ ដែលជារថយន្តរបស់សមត្ថកិច្ច បានបាញ់ទៅលើរថយន្ត
សាំយ៉ុងដឹកឈើនោះពីក្រោយ បណ្តាលអោយបែកកង់ក្រោយ ខាងស្តាំទៅមុខមិនរួច បន្ទាប់មករថយន្តហាយ
លែនឌ័រ នោះក៍បានបើកដេញតាមរថយន្តមួយគ្រឿងទៀត ម៉ាកកាម៉ារីបាឡែន ដែលជារថយន្តម្ចាស់រថយន្ត
សាំយ៉ុងខាងលើ ដែលរថយន្តបាលែននេះ បានបើកបិតគូដ ឃាំងរថយន្តសមត្ថកិច្ច មិនអោយដេញតាមក៍ត្រូវ
បានសមត្ថកិច្ចដែលជិះលើរថយន្តហាយលែនឌរ័ បាញ់ជាច្រើនគ្រាប់ដូចគ្នា បណ្តាលអោយរថយន្តបាលែន
នោះ បែកកង់ខាងឆ្វេងខាងមុខ នឹងកង់ក្រោយ ទៅមុខមិនរួច ភ្លាមនោះម្ចាស់រថយន្ត ក៍បានបើកទ្វារត់គេចខ្លួន
បាត់ស្រម៉ោលភ្លាមៗផងដែរ។
ប្រភពបានបន្តថា ពីដំបូងពួកគាត់បានឃើញ រថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ
ភ្នំពេញ 2AD-4742 បែកកង់ នៅចំណុចភូមិខាងលើ បន្ទាប់ពីប្តូរកង់រួចមក រថយន្តសាំយ៉ុងនោះ បានបើក
ចេញបន្តទៅមុខទៀត ភ្លាមនោះគេឃើញ មានរថយន្តម៉ាកហាយលែនឌរ័មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាក
លេខ ភ្នំពេញ 2AA-7817 ដែលគេស្គាល់ថា ជារថយន្តរបស់ឈ្មោះ តាំង ដារ៉ាន់ ដែលជាអនុប្រធានមន្ទីរ
អធិការកិច្ច ទំនាក់ទំនងព្រឹកសភារដ្ឋសភាខេត្ត ជិះជាមួយបុរសម្នាក់ទៀតឈ្មោះ ប៉ូ លី ដែលជាមន្ត្រីនគរ
បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត។
ក្នុងការឃាត់រថយន្តសាំយ៉ុងដឹកឈើខាងលើនេះ ត្រូវបានគេដឹកថា មានការបាញ់ប្រហាទៅលើរថយន្តសាំយ៉ុង
និងរថយន្ត បាលែន ព្រោះថា សម្លេងស្នូរកាំភ្លើង បានលឺចេញពីរថយន្តម៉ាក ហាយលែនឌរ័ ដែលជារថយន្ត
របស់លោក តាំង ដារ៉ាន់ អនុប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនងព្រឹកសភា រដ្ឋសភាខេត្ត។ ក្រោយការឃាត់
រថយន្តខាងលើនោះ គេបានឃើញរថយន្តនេះ ពិតជាបានដឹកឈើប្រណិតពិតប្រាកដ់មែន។
សូមបញ្ជាក់ផងដែរថា ចំណែកតៃកុងរថយន្តទាំង២ បានរត់គេចខ្លួនបាត់ ក្រោយពីសមត្ថកិច្ច បានប្រើធម៌ក្ដៅ
ទៅលើរថយន្ត ដឹកឈើប្រណឹតខុសច្បាប់ នឹងរថយន្តបិទគូទ។ ហើយរថយន្តសាំយ៉ុង ដឹកឈើប្រណឹតក្រោយ
ពីសមត្ថកិច្ចឃាត់ប ទើបគេដឹងថា ជារថយន្តរបស់មេឈ្មួញឈើម្នាក់ ឈ្មោះ ហេង ដែលជាអ្នករកស៊ីឈើ នៅ
ស្រុកសៀមប៉ាង ជាច្រើនឆ្នាំមកហើយ។ ហើយឈ្មួញឈ្មោះ ហេង ម្នាក់នេះ បានដឹកឈើប្រណិតចេញពីភូមិ
កញ្ចាញគោក ស្រុកសៀមប៉ាង ជារាងរាល់ថ្ងៃ យកមកលក់អោយឈ្មួញបន្តទៀត ដែលដេកចាំទិញឈើក្នុង
ទីរួមខេត្ត។
បច្ចុប្បន្ន រថយន្តសាំយ៉ុងដឹកឈើនិងរថយន្ត កាម៉ារីបាលែនខាងលើ ត្រូវសមត្ថកិច្ចយករថយន្តស្ទូច មកស្ទូច
យកទៅរក្សារទុក នៅស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ប៉ុន្តែចំណាត់ការបន្តយ៉ាងណានោះ គឺយើងនៅ
មិនទាន់ដឹង នៅឡើយទេ។/