ខេត្តរ៉ាក់យ៉ង & ខេត្តចន្ទ័បុរី.
ប្រទេសថៃ ៖ បំណែកឧទ្ធម្ភាគចក្ររបស់ថែ១គ្រឿង នឹងសពកងទ័ពជលងអាកាស ភូមិន្នថៃ ៣នាក់ ត្រូវបាន
គេរកឃើញហើយ ដែលស្ថិតនៅក្នុង ព្រៃដ៏ធំមួយ នៅក្នុងទឹកដី នៃប្រទេសថៃ បន្ទាប់ពីឧទ្ធម្ភាគចក្រ មួយ
គ្រឿងនេះ បានធ្វើការហោះហើរ ដើម្បីត្រួតពិនិត្យពីលើដែនអាកាស ហើយបានជួបនឹងអាកាសធាតុមិនល្អ
ផងនោះ និងទំនងជា មានបញ្ហាអ្វីមួយ ទៅលើបច្ចេកទេសផងដែរទើបណ្ដាលឲ្យធ្លាក់ ។
យោងតាមព័ត៌មានពីក្នុងប្រទេសថៃ បានអោយសារព័ត៌មានយើងដឹងថា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ
២០១៦ កន្លងទៅនេះ មានការធ្លាក់ឧទ្ធម្ភាគចក្រមមួយគ្រឿង ដែលធ្វើការហោះហើរ ដោយក្រុមរបស់កងទ័ព
ជើងអាកាសភូមិន្ទថៃ ដើម្បីធ្វើការត្រួតពិនិត្យ លើដែនអាកាស ហើយក៏បានបាត់ស្រមោល នៅត្រង់ចំនុចបរិ
វេណភ្នំឆាក់ម៉ៅ ស្ថិតនៅព្រំដៃនខេត្តរ៉ាក់យ៉ង និងខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ។
ដោយសារតែតំបន់នេះ គឺជាតំបន់ដែលពោរពេញ ទៅដោយព្រៃក្រាស់ផងនោះ ទើបធ្វើអោយ ក្រុមដែលចូល
ទៅរុករក មានការលំបាក ក្នុងការធ្វើដំណើរ ព្រមទាំងបានអូសបន្លាយពេល រហូតមកទល់ រសៀលថ្ងៃទី២៨
ខែមិថុនា ឆ្នាំ២០១៦នេះ ទើបកំលាំងចូលទៅដល់ ហលយក៍ប្រទះឃើញ មានបំណែកឧទ្ធម្ភាគចក្រ ធ្លាក់នៅ
លើខ្នងភ្នំនោះមែន ហើយក៏មានសព អ្នកបើកបរចំនួន៣នាក់ នៅក្បែបរិវេណទីនោះដែរ ។
តាមការអះអាងពីក្រុមជំនាញ បានអោយដឹងថា មូលហេតុអាចមកពីធាតុអាកាសមិនល្អ និងគ្រឿងយន្តខុស
បច្ចេកទេស បណ្ដាលអោយធ្លាក់បែបនេះ ព្រមទាំងបានសំលាប់ អ្នកបើកបរដែលជាអាកាសយានិក ចំនួន២
នាក់ និងអ្នកបច្ចេកទេសមួយនាក់ផងដែរ។
ជនរងគ្រោះបាត់បង់ជីវិត នៅក្នុងហេតុការណ៍នោះ គឺមានឈ្មោះ ទី១ លោកវរសេនីយ៍ត្រី ពិសិទ្ធ តេឆាក់សេន
ជាអ្នកបើកបរយន្តហោះ ទី២ លោកអនុសេនីយ៍ឯក.អន្លង់កន ច័ន្ទក្រាក់ចាង ជាអ្នកបើកបរយន្តហោះ និង ៣
លោកព្រិន្ទបាលឯក វិសុទ្ធ ពុទ្ធរក្សា ជាជាងបច្ចេចកទេស ។
សូមបញ្ជាក់ថា នៅក្នុងពេលនោះផងដែរ សមត្ថកិច្ចបាននិងកំពុងព្យាយាម ធ្វើយ៉ាងណាត្រូវនាំយកសព ចុះ
ពីលើខ្នងភ្នំដ៍សែនខ្ពស់ និងសំបូរដោយព្រៃក្រាស់នេះ អោយបានទាន់ក្នុងថ្ងៃនេះ ព្រោះបើមិន ដូច្នោះទេ សព
ប្រាកដជាមានបញ្ហា ៕