មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រថយន្តដឹកកម្មករកម្មការិនីបែកកង់ក្រឡាប់ ផ្ងាជើងរបួសធ្ងន់ស្រាល៩នាក់

ដោយ ៖ សហការី CSN

 

ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកកម្មករ កម្មការិនី រោងចក្រចំនួន២៨នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបែកកង់

បណ្ដាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ បង្កឲ្យរបួសធ្ងន់ស្រាលចំនួន៩នាក់ កាលពីព្រឹក ថ្ងៃទី៣០ មិថុនា ឆ្នាំ

២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចំណុចគីឡូមែត្រលេខ២០.២១ នៅភូមិអូរនាងហីង ឃុំទំព័មាស

ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

តាមការឲ្យដឹងពីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើយហេតុ គេបានឃើញ រថយន្តម៉ាកតូរិស

១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S.7474 ដឹកកម្មករ កម្មការិនី រោងចក្រពេញរថយន្ត ចេញពីភូមិដើម្បីទៅ

ធ្វើការរោងចក្រ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបែកកង់ខាងក្រោយ ផ្នែកខាងស្តាំប

ណ្តាលអោយក្រឡាប់ជះកម្មករ ចេញពីរថយន្ត បណ្ដាលឲ្យរងរបួសចំនួន៩នាក់ ក្នុងនោះមានស្រី៨នាក់ នឹង

ប្រុស១ម្នាក់។

 

សូមបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុ សមត្ថកិច្ចក៍បានចុះទៅដល់កន្លឺង ហើយបានទូរស័ព្ទហៅឡាន

ពេទ្យភ្លាមៗ ដើម្បីដឹកជនរងគ្រោះ ទៅកាន់មន្ទីរទីពេទ្យផងដែរ។ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ និងក្រ

ឡាប់ផ្ងាជើង ចំកណ្តាលថ្នល់ បង្កឲ្យកកស្ទះចរាចរណ៍ផងដែរ ។/

 

2016-06-30_20.46.42

Share on Facebook