ដោយ ៖ កម្ពុជា ជោគជ័យ CSN
សៀមរាម ៖ បទល្មើសព្រៃឈើ ត្រូវបានគេមើលឃើញថា មួយរយ:កន្លងមកនេះ នៅលើទឹកដីអង្គខេត្តសៀម
រាប មានការស្ងប់ស្ងាត់មួយរយ: តែឥឡូវនេះចាប់ផ្ដើមកំរើកឡើងវិញហើយ ដោយមានមេឈ្មួញ ដុះស្លែធំៗ ២
នាក់ ជាជើងខ្លាំងនៅប្រចាំខេត្តសៀមរាបនោះគឺ ទី១ ឈ្មោះ យ៉ិន ថាវ ជាឈ្មួញឈើដ៍ល្បី នឹងទី២ គឺមេឈ្មួញ
ឈើដ៍ល្បីម្នាក់ដែរ គេតែងតែហៅថា ម៉ែអាជ្រូក អ្នកទាំង២នេះ ទោះរដ្ឋបាលព្រៃឈើខេត្តសៀមរាប មានការ
រិតបន្តឹង បិតមិនឲ្យមានដឹកជញ្ជូនឈើខុសច្បាប់ ក៍ប៉ុន្មែគេសង្កេតឃើញ មេឈ្មួញទាំង២ខាងលើនេះ នៅតែ
ធ្វើសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ យកមកដាក់ចែកចាយតាមដេប៉ូ នឹងយកមកស្តុប ទុក្ខនៅក្នុងឃ្លាំង
បានយ៉ាងលូនដដែរ។
ជាក់ស្ដែងនៅរសៀលថ្ថៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ អ្នកយកព័ត៌មានយើង បានប្រទះឃើញ រថយន្តរបស់
លោកយ៉ិន ថាវ កំពុងធ្វើសកម្មភាពដើរប្រមូល នឹងលើកឈើដាក់រថយន្ត នៅស្រុកស្វាយលើ រៀបចំដឹកចុះ
មកខេត្តសៀមរាប ដើម្បីដាក់កន្លែងស្ដុករបស់គាត់ នៅទំនប់អញ្ចាញ ក្នុងតំបន់យ្យុងយូ ខេត្តសៀមរាប។
ប្រភពពីប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការតូចតាចនៅខេត្តសៀមរាប បានលើកឡើងឲ្យបានដឹងថា លោកយ៉ិន
ថាវ ជាមេឈ្មួញឈើដុះស្លែនៅខេត្តសៀមរាប ហើយក៍ជាប៉ូលិសស្នងការខេត្តសៀមរាបផងដែរ ពាក់ព័ន្ធករណី
ខាងលើ ពលរដ្ឋទូទាំងខេត្តរងចាំមើល ថាតើជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋ
កិច្ច នឹងប៉េអឹម ហ៊ានធ្វើការបង្ក្រាបឬទប់ស្កាត់ ទៅលើរថយន្តដឹកបទល្មើសឈើខុសច្បាប់ របស់ក្រុម លោក
យ៉ិន ថាវ នឹងម៉ែអាជ្រូកដែរឬទេ៕