រថយន្តLEXUS២គ្រឿងដឹកឈើគ្រញូងលោតឆ័ត្រ​ ត្េូវបានកម្លាំងជុំនាញសហការជាមួយ កម្លាំងសមត្ថកុច្ចស្ទាក់ចាប់បានទាំង២

ដោយ ៖ សហការី CSN

 

ខេត្តព្រះវិហ៊ារ ៖ រថយន្តម៉ាក LEXUS  ២គ្រឿងដឹកឈើក្រញូងលោតឆ័ត្រ ត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើ

គូលែន នៃផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ នឹងរដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លូព្រៃ ព្រទាំងផ្នែករដ្ឋបាល

ព្រៃឈើឆែប បានសហការជាមួយកម្លាំងនគរបាលខេត្ត កម្លាំងអធិការនគរបាលស្រុកគូលែន នឹងអធិការនគរ

បាលស្រុកឆែប ស្ទាក់ចាប់បាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ​នៅចំណុចក្នុងវត្ថគូលែនត្បូង ស្ថិតក្នុងភូមិគូ

លែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហ៊ារ។

 

តាមការឲ្យដឹងពីមន្ត្រីជំនាញថា រថយន្តដែរធ្វើការស្ទាក់ចាប់ ជាមួយកម្លាំងសមត្ថកិច្ចបាននោះគឺ ទី១ រថយន្ត

ម៉ាកLEXUS ( RX 300 ) ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG 8086 ផ្ទុកឈើគ្រាក់ គ្រញូងចំនួន

៥៧ដុំ ស្មើនឹង០,៥២៩ម៉ែត្រត្រីគុណ ធ្វើការស្ទាក់ចាប់បាននៅផ្លូវជាតិលេខ៩ ស្ថិតនៅចុងភូមិម្លូព្រៃមួយ

ឃុំម្លូព្រៃមួយ ស្រុកឆែប ម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល។

 

រថយន្តទី២ ម៉ាក LEXUS ( RX 330 ) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-9204 ផ្ទុកឈើគ្រាក់

ក្រញូងចំនួន ១២៩ដុំ ស្មើនឹង ០,៣៦៦ម៉ែត្រត្រីគុណ ធ្វើការស្ទាក់ចាប់បាន នៅចំណុច ក្នុងវត្តគូលែងត្បូងស្ថិត

នៅក្នុងភូមិ ឃុំ ខាងលើ ម្ចាស់រថយន្តល្មើសបានរត់គេចខ្លួនបាត់ស្រមោល។

 

គួបញ្ជាក់ផងដែរថា ក្រោយពីកម្លាំងជំនាញ នឹងសមត្ថកិច្ចធ្វើការស្ទាក់ចាប់បាន រថយន្តទាំង២ខាងលើ ព្រម

ទាំងវត្ថុតាង ១គ្រឿងត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ស្ទូចរថយន្តនឹងវត្ថុតាង មករក្សាទុកនៅទីចាត់ការ

ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី។

 

រីឯរថយន្ត១គ្រឿងទៀត នឹងវត្ថុតាងល្មើស ត្រូវបានកម្លាំងសង្កាត់រដ្ឋបាល ព្រៃឈើកំពង់ស្រឡៅម្លូព្រៃ បញ្ជូន

យកមករក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីស្រាវជ្រាវ និងចាត់ការតាមនីតិវិធី។/

 

2016-07-19_21.29.46 2016-07-19_21.31.59 2016-07-19_21.35.11 2016-07-19_21.33.46

សូមជួយស៊ែរព័ត៌មាននេះផង: