ដោយ ៖ កម្ពុជា ជោគជ័យ CSN
ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័២នាន់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនខណ:កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាល
ស្រុកមេមត់ ធ្វើការល្បាត ត្រួតពិនិត្យនៅក្នុងមូលដ្ឋាន ហើយឈានទៅដល់ការឃាត់ខ្លួន មុខសញ្ញាដែលជាប់
ពាក់ព័ន្ធករណីគ្រឿងញៀន ព្រមទាំងធ្វើការដកហូត បាននូវ វត្ថុតាងមួយចំនួនផងដែរ កាលពីយប់ថ្ងៃទី២០
ខែកក្កដា ២០១៦ នៅចំណុចមុខវត្ត ស្ថិតក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្នុងការឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវ
ឃាត់ខ្លួន ទី១ មានឈ្មោះ រិត កាលី ( ហៅអូន ) ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិតាមៅកើត ឃុំជាំតា
ម៉ៅ ស្រុកមេមត់ ទី២ ឈ្មោះ វ័ន ជិនហ៊ី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិខ្នងក្រពើលិច ឃុំជាំតាមៅ ស្រុក
មេមត់ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានរកឃើញ ម្សៅក្រាមពណ៌ស ជាថ្នាំញៀនចំនួន
១កញ្ចប់ធំ និងម៉ូតូចំនួន២គ្រឿង ដែរជាមធ្យោបាយ ក្នុងការចែកចាយផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយនិងវត្ថុតាង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរ
បាលស្រុកមេមត់ ដើម្បីធ្វើការសួរនាំស្រាវជ្រាវ រកមេក្លោង ឬបក្ខពួកមួយចំនួនទៀត ៕



















