សមត្ថកិច្ចស្រុកកំរៀងចុះល្បាតតាមភូមិសាស្ត្រ​ ជួបនឹងឃាត់ជនសង្ស័យគ្រឿងញៀនម្នាក់

ដោយ ៖ សហការី CSN

 

បាត់ដំបង ៖ ជនសង្ស័យព្រមទាំងថ្នាំញៀន ត្រូវបានសមត្ថកិច្ចស្រុកកំរៀង ធ្វើការបង្ក្រាបបានកាលពីថ្ងៃទី២១

ខែកក្កដា ឆ្នាំ២០១៦ ក្នុងក្រុមទី៤ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយដកហូតបាន

វត្ថុតាងរួមមាន ថ្នាំញៀនចំនួន១៦០គ្រាប់ ដែកកេះចំនួន៥ ថង់ផ្លាស្ទិចមួយចំនួន នឹងម៉ូតូម៉ាកហុងដា រីប៉េល

( ហៅអាឆ្កែ ) ពណ៍ខ្មៅគ្មានស្លាកលេខ១គ្រឿងផងដែរ។

 

សមត្ថកិច្ចស្រុកកំរៀង បានឲ្យអ្នកយកព័ត៌មានយើងដឹងថា នៅថ្ងៃទី២១ ខែកក្កដា នេះ កម្លាំងជំនាញនៃអធិកា

រដ្ឋាន នគរបាលស្រុកកំរៀង បានចុះល្បាតស្រាប់តែប្រទះឃើញ មុខសញ្ញាសង្ស័យឈ្ម្មោះ ហ៊ុន កែវ ភេទប្រុស

អាយុ៤២ឆ្នាំ ដែលមាទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត់ដំបង អង្គុយលើក្រែក្នុងផ្ទះ ដោយបើកទ្វារផ្ទះ

ចំហេះ ជនសង្ស័យពេលឃើញសមត្ថកិច្ចយើងភ្លាម ជនសង្ស័យបានរត់ចេញពីក្នុងផ្ទះ យកកញ្ចប់ពណ៍ខៀវ

បោះចោលក្នុងព្រៃ ស្មៅខាងត្បូងផ្ទះ សមត្ថកិច្ចយើងសង្ស័យ កបានឆែកឆេរកឃើញថ្នាំញៀនចំនួន១៦០គ្រាប់

ហើយក៍បានឃាត់ខ្លួន ជនសង្ស័យក្នុងបទល្មើសជាក់ស្ដែងផងដែរ។

 

សមត្ថកិច្ចបានបន្តថា វត្ថុតាងដកហូតបានមាន ថ្នាំញៀនពណ៍ផ្កាឈូក អក្ស WY ចំនួន១៦០គ្រាប់ ដែរជន

សង្ស័យដាក់ក្នុងងថង់ប្លាស្ទិច ពណ៍ខៀវ១ថង់ ក្នុងថង់ផ្លាស្ទិចពណ៍សរចំនួន២ថង់ ដែរជនសង្ស័យបានបោះ

ចោល ជាសារធាតុញៀន ម៉ូតូម៉ាករីប៉ែល ( ហៅអាឆ្កែ ) ១គ្រឿង នឹងដែកកេះ៥ ព្រមទាំងថង់ប្លាស្ទិចសម្រាប់

ច្រកថ្នាំញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ នឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅ

តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។/

 

2016-07-22_14.02.55 2016-07-22_14.01.25 2016-07-22_14.04.51

សូមជួយស៊ែរព័ត៌មាននេះផង: