សម្ដេចក្រឡាហោមសរខេងអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំដកពិសោធន៍លើការងារ គ្រប់គ្រងលំហូរពលករឆ្លដែន

ដោយ ៖ សហការី CSN

 

បន្ទាយមានជ័យ ៖ នាព្រិកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ នៅសាលាប្រជុំ សាលខេត្តបន្ទាយមានជ័យ មាន

កិច្ចប្រជុំដកពិសោធន៍ លើការងារគ្រប់គ្រង លំហូរមិនប្រក្រតី នៃពលករឆ្លងដែន ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់

សម្ដេច ក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះគេសង្កេតឃើញមានអាជ្ញា

ធរ មន្ត្រីរាជការ អង្គភាពជំនាញ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ចំនួន ៧ខេត្ត ជាប់ព្រំដែនកម្ពុជា( ថៃ ) រួម

មានខេត្តព្រះវិហារ ឧត្ថរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង។

 

ត្រូវគេមើលឃើញថា បានទទួលយកការដកស្រង់ បទពិសោធន៍លើការងារគ្រប់គ្រង លំហូរពលករឆ្លងដែន

ខុសច្បាប់ គ្រាដែលការឆ្លងដែនខុសច្បាប់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅ

ប្រទេសថៃ ត្រូវបានអាជ្ញាធរតាមមូលដ្ឋាននានា បង្ហាញរបាយឱ្យដឹងថា មានចំនួនជាច្រើនម៉ឺននាក់ទៅធ្វើការ

ងារ ខុសច្បាប់និងស្របច្បាប់ ក្នុងប្រទេសថៃ។

 

កិច្ចប្រជុំនោះត្រូវគេមើលឃើញថា បានជម្រុញ និងមានវិធានការម៉ឺងម៉ាត់ ក្នុងការបង្ការទប់ស្កាត់ រាល់ការធ្វើ

ចំណាកស្រុកខុសច្បាប់ ពីសំណាក់ពលករខ្មែរ និងរកវិធានការដោះស្រាយ បង្កលក្ខណៈងាយស្រួល ឱ្យកាន់

មានប្រសិទ្ធភាពខ្លាំងជាងមុន ធ្វើយ៉ាងណា ឱ្យពលករខ្មែរ បានចាកចេញទៅធ្វើការងារ នៅប្រទេសថៃ ឱ្យមាន

ច្បាប់ទម្លាប់ត្រឹមត្រូវ ដើម្បីការពារអាយុជីវិត និងផលប្រយោជន៍ពលករខ្មែរ។

 

ក្នុងកិច្ចប្រជុំនោះ សម្ដេច ក្រឡាហោម សរ ខេង បានមានប្រសាស្តន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺសិក្សា

ស្វែងយល់ ពីស្ថានភាពលំហូរពលករឆ្លងដែន នឹងរបៀបគ្រប់គ្រង ភាពប្រឈមផលវិបាក នឹងស្វែងរកដំណោះ

ស្រាយ ដោយរបៀបយុទ្ធសាស្ត្រ នឹងគោលនយោបាយឆ្លើយតប នឹងភាពរងគ្រោះរបស់ពលករ នឹងពង្រឹង ការ

គ្រប់គ្រង ឲ្យមានប្រសិទ្ធភាពល្អជាងមុន។

 

សម្ដេចក្រឡាហោង សរ ខេង បានមានប្រសាសន៍ បញ្ជាក់ទៀតថា បើតាមរបាយការណ៍របស់មន្ត្រីមូលដ្ឋាន

ក្នុងរយ:ពេលដើមឆ្នាំ២០១៦នេះ មានពលករធ្វើចំណាក់ស្រុក ចំនួន២៩៩.២៥៤នាក់ ស្រី១៣០.២០២នាក់

នឹងអនិតិជន៥.៨១៧នាក់ ក្នុងនោះពលករស្រប់ច្បាប់ មាន១៥៥.០២៤នាក់។

 

សម្ដេចក្រឡាហោម សរ ខេង បានមានប្រសាសន៍បញ្ជាក់បន្ថើមទៀតថា បច្ចុប្បន្នពលករឆ្លងដែន ចំណាក់

ស្រុក ដើម្បីស្វែងរកការងារធ្វើ នៅក្រៅប្រទេស បានកើនឡើងគួឲ្យកត់សំគាល់ ជាពិសេសចេញតាមច្រក

របៀងមិនស្រប់ច្បាប់ នឹងវិធីស្របច្បាប់នានា ដែរមិនធានាដល់សុវត្ថិភាព ក្នុងការស្នាក់នៅ ។l

 

IMG-20160726-WA0022 IMG-20160726-WA0024 IMG-20160726-WA0025

សូមជួយស៊ែរព័ត៌មាននេះផង: