ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN
បាត់ដំបង ៖ មានសេចក្តីរាយការណ៍ ពីស្រុកសំពៅលូនថា លោក មាស សាក់ ប្រធានមន្ទីរពទ្យបង្អែក ស្រុក
សំពៅលូន កំពុងរងការិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដោយលោកគ្រូ អ្នកគ្រូពេទ្យទាំងនោះមិនមាន
ក្រមសីលធម៌ នឹងគុណធម៌ ជាគ្រូពេទ្យ ដោយប្រើសម្ដីមិនសមរម្យ ជាច្រើនទៅលើអ្នលជម្ងឺ ធ្វើឲ្យអ្នកជម្ងឺមនិ
ពេញចិត្តនូវទង្វើកាយវិការ នឹងពាក្យសម្ដី របស់ពេទ្យទាំងនោះឡើយ។
យោងតាមប្រភពពីអ្នកជម្ងឺ ចូលសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យខាងលើ បានឲ្យអ្នកយកព័ត៌មានយើង
ដឹងថា រាល់អ្នកជម្ងឺចូលសម្រាកនៅទីនោះ ត្រូវតែបង់លុយ ចំនួន៥ម៉ឺនរៀលសំរាប់គ្រែធម្មតា នឹង១០ម៉ឺនរៀល
សំរាប់គ្រែនឹងបន្ទុប លំដាប់អ្នកមានលុយផងដែរ។
ប្រភពពីពលរដ្ឋរស់នៅក្នុងស្រុកសំពៅលូន ក៍បានឲ្យដឹងផងដែរថា មន្ទីរពេទ្យខាងលើនេះ មានភាពរើសអើង
ទៅលើចំពោះជនក្រីក្រ បើអ្នកជម្ងឺគ្មានលុយទេ ត្រូវបានពេទ្យទាំងនោះដេញចេញ ឲ្យទៅរកពេទ្យផ្សេង ទោះ
ឃើញអ្នកជម្ងឺនោះជិតស្លាប់ក៍ដោយ ពួកគេទាំងនោះមិនខ្វល់ដែរ បើទទួលព្យាបាលវិញ ព្យាបាលដោយមិន
បានដិតដល់នោះឡើយ ព្រោះមិនមានអីសើមមាត់សើមក។
ទោះយ៉ាងណា អ្នកយកព័ត៌មានយើង មិនអាចសុំការបំភ្លើពីលោក មាស សាក់ ប្រធានមន្ទីរពេទ្យបង្អឺក ស្រុក
សំពៅលូនបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើកាទំនាក់ទំនង។l















