ពលរដ្ឋ១២១៦គ្រួសារតវ៉ាទាមទារឲ្យអភិបាលស្រុក ពារាំងដោះស្រាយផ្លូវសាធារណ:ដែរឈ្មោះស្រី នឹងប្រពន្ធឈ្មោះខេងរំលោភយកធ្វើជាកម្មសិទ្ធ

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

 

 

ព្រៃវែង ៖ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ មានពលរដ្ឋ ចំនួន១២១៦គ្រួសារ រស់នៅភូមិកញ្ចំ

ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានសម្ដែងការមិនពេញចិត្ត ទៅលើអាជ្ញាធរស្រុក អសមត្ថភាព​ក្នុងការដោះ

ស្រាយជូនដល់ពួកគាត់ ដោយបណ្ដោយឲ្យ២នាក់ប្ដីប្រពន្ធ ឈ្មោះស្រី នឹងប្រពន្ធឈ្មោះខេង រំលោភយកដីផ្លូវ

ដែរជាផ្លូវ សាធារណ: មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ទើបពួកគាត់ទាំងជាង១០០០គ្រួសារ បាននាំគ្នាមកឈតវ៉ា

លើដីមានទំនាស់ ស្ថិតនៅភូមិឃុំខាងលើ ខណ:ឈ្មោះ ស្រី នឹងប្រពន្ធឈ្មោះ ខេង បានប្រើកម្មករដឹកយក

បង្គោលថ្ម មកបោះនៅលើដី កំពុងមានទំនាស់នោះ ទាំងខ្លួន២នាក់ប្ដីប្រពន្ធនៅខេត្តកំពងុសោម។

 

លោកពូ សឹម អ៊ុន អតីតមេភូមិកញ្ចំ បានអះអាងថា ផ្លូវ១ខ្សែនេះ គាត់ជាអ្នកបើកយូមកហើយ មានទទឹង៤

ម៉ែត្រ ជាប់នឹងព្រុំដីរបស់លោកស្រី នឹងប្រពន្ធឈ្មោះខេង ភ្ជាប់ពីផ្លូវកៅស៊ូ ចូលទៅភូមិឃុំខាងលើ ផ្លូវខ្សែនេះ

មានសារ:សំខាន់ណាស់ សម្រាប់ពលរដ្ឋធ្វើដំណើរនឹងដឹកផលដំណាំផ្សេង និងជាផ្លូវចេញចូល សម្រាប់ផ្ទះ

នាក់នៅជួរក្រោយផងដែរ។

 

ពលរដ្ឋទាំងនោះបានបន្តថា ពួកគាត់មកតវ៉ានេះ គឺដើម្បីសូមឲ្យលោកអភិបាលស្រុក ធ្វើការដោះស្រាយឲ្យ

បានឆាប់ ជាជាងទុករឿងនេះ ឲ្យក្លាយជាដំបៅមហារីក ហើយអាចនិង កើតហឹង្សា នៅថ្ងៃណាមួយមិនខាន

ពួកគាត់សូមឲ្យមន្ត្រីជុំនាញស្រុក កំណត់គោលដៅ ឲ្យបានច្បាស់លាស់ កុំឲ្យលោក ស្រឺ នឹងប្រពន្ធឈ្មោះខេង

នោះ មកដាំបង្គោលយកដី តាមទំនើងចិត្តឯងបែបនេះ ដោយមិនខ្លាចអ្វីទាំងអស់ ខណ:ពលរដ្ឋបានតវ៉ាចំនួន

៣ លើកមកហើយនោះ តែបុគ្គលនេះ នៅតែព្យាយាបំពានដាំបង្គោល លើដីនោះជាច្រើនលើក ច្រើនសារ ជួន

កាលលួចដាំស្ងាត់ៗក៏មានដែរ។

 

លោក សួន ឡន ជុំនួយការភូមិ បានអះអាងដែរថា ឈ្មោះ ស្រឺ នឹងប្រពន្ធឈ្មោះ ខេង នេះ ពិតជាបាន ដាំ

បង្គោលចូលដីផ្លូវមែន ខាងក្រោយ និងកណ្ដាល ចូលប្រហែល១ម៉ែត្រ ឯខាងមុខ ចូលជិត៣ម៉ែត្រ រូបគាត់

បានឃាត់ដែរ តែគេនៅតែធ្វើ។

 

ឯលោក អ៊ិត ស៊ីម មេឃុំកញ្ចំ បានឲ្យដឹងថា រឿងនេះ បានដោះស្រាយដល់ស្រុករួចហើយ តែលោក ស្រឺ នោះ

នឹងប្រពន្ធ ឈ្មោះ ខេង នៅតែដាំបង្គោលចូលដដែល ពិបាកនិយាយណាស់ ទើបពលរដ្ឋមកតវ៉ានោះ ជាការ

ត្រឹមត្រូវហើយ។ ដោយឡែកលោក ហេង ផលាង មន្ត្រីសូរិយោដី ស្រុកពារាំង ថាមិនបានដឹងទេ រឿងដីនុង

ចំណែក លោក ហ៊ី ធួក អភិបាលស្រុក មិនអាចសុំការបំភ្លឺបានទេ ជុំវិញទំនាស់ដីផ្លូវសាធារណ: មួយខ្សែខាង

លើនេះ ដោយលោកថា ជាប់រវល់ប្រជុំ នៅវៀតណាម។

 

គួបញ្ជាក់ផងដែរថា អ្វីដែរពលរដ្ឋខកចិត្តនោះគឺ អាជ្ញាធរស្រុក ចុះមកធ្វើការដោះស្រាយ នឹងវាស់ដីនោះ ហាក់

ដូចមិនមានប្រក្រតី ដោយវាស់ពីលិចមកកើតវិញ គឺខុសគោដៅពលរដ្ឋចង់បាន ហើយការវាស់នោះ ស្រាប់តែ

ស្ងាត់ៗ ទៅវិញបាត់អស់ ចិងអ្នករំលោភយកដីផ្លូវ ចេះតែរំលោភយក ពលរដ្ឋតវ៉ា ចេះតែតវ៉ារហូតទៅ បើអស់

លោក អាជ្ញាធរស្រុក ឬមន្ទីរពាក់ព័ន្ធ នៅតែធ្វើការបំរើជនខិលខូច ដើរយកដីពលរដ្ឋ នឹងដីបឹង ប្រឡាយ អូរ

ឬផ្លូវសាធារណ: ដែរជាដីរបស់រដ្ឋ គួផ្អាកហើយ បើនៅតែធ្វើបែបនឹងទៀត អស់លោកកំពុងតែដុតបំផ្លាញ

សន្លិកឆ្នោតរបស់ គណបក្ស​ប្រជាជនហើយ៕

 

2016-07-28_21.39.17 2016-07-28_21.36.46 2016-07-28_21.42.40 2016-07-28_21.44.21

សូមជួយស៊ែរព័ត៌មាននេះផង: