បរទេស៖ ឪពុកម្តាយរបស់ទារកម្នាក់បានទទួលការរិះគន់ យ៉ាងខ្លាំងក្រោយពេល បានឃើញកូនរបស់ពួកគេ នៅនៅក្នុងឆ្នាំសម្ល លើចង្ក្រានមួយជាមួយបន្លែ។
ការលេងសើចរបស់ឪពុកម្តាយនៅក្នុងប្រទេស Saudi Arabiaមិនទំនងមួយនេះ ត្រូវបានគេរិះគន់យ៉ាងខ្លាំង ដោយសារពួកគេបាន និយាយថា «នៅថ្ងៃនេះ យើងមានម្ហូបនេះ សម្រាប់ជាអារហារពេលល្ងាច»។
បន្ទាប់មកក៏បានបើកកម្របឆ្នាំងបង្ហាញពីកូនរបស់ពួកគេ នៅក្នុងឆ្នាំងនៅលើចង្ក្រានមួយ ដោយមានទាំងបន្លែ ជាច្រើនផងដែរ ហើយថែមទាំងបានយកវែក មួយមកដួសបន្លែប្រមៀល ចុះឡើងនៅក្បែរកូនដែល កំពុងកម្រើកដៃជើង នៅក្នុងឆ្នាំងនោះ។
ឪពុកម្តាយដែលលេងល្បែងមិនទំនង ជាមួយនឹងកូនតូចម្នាក់នេះ ត្រូវបានប្រជាជននៅក្នុង ប្រទេស Saudi Arabia អំពាវនាវឲ្យដាក់ ទោសទណ្ឌដល់រូបពួកគេ៕