ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN
ខេត្តមណ្ឌលគិរី ៖ ជនឆបោក១ក្រុម ដែលតាំងខ្លួន ជាអ្នកចែកដី ឲ្យប្រជាពលរដ្ឋ និងបានទារលុយ រួចចង្អុល
ឲ្យ ពលរដ្ឋកាប់រានព្រៃ ដីក្នុងតំបន់ ការពារ WWF ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន កាលពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ
២០១៦ ក្រោយមានពាក្យបណ្តឹង ពីប្រជាពលរដ្ឋ ដីនោះជាប់ព្រុំប្រទល់ខេត្តក្រចេះ ស្ទឹងត្រែង នឹងមណ្ឌលគិរី
នៅចំណុចព្រៃខៀវ ស្ថិតនៅក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។
យោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ក្រុមជនឆបោកទាំងនេះ បានយកលុយពីពួកគាត់ ដោយសន្យាថា នឹង
ចែកដីឲ្យមួយគ្រួសារ ៥ហិចតារ ដែលមានទទឹង ៥០ ម៉ែត្រ គុណ នឹងមួយពាន់ម៉ែត្រ ស្មើ ៥០០ រយដុល្លារ ។
កន្លងមក ក្រុមជនឆបោកទាំងនោះ បានធ្វើឲ្យប្រជាពលរដ្ឋ ខ្លះបានលង់ខ្លួនខ្លះអស់៥០០ដុល្លារ ខ្លះទៀត
១០០០ដុល្លា សរុបទៅដល់ ៥៨៩ គ្រួសារ ឯណោះ។
លោក សូ សុវណ្ណ ស្នងការង នៃស្នងការដ្ឋានខេត្តមណ្ឌលគីរី បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន
សរុប ទាំងអស់មានចំនួន ៥នាក់ តែពេលនាំយកមកសួរនាំ ឃើញថា ក្នុងនោះមានតែពីរនាក់ប៉ុណ្ណោះ ដែរ
ជាប់ពាក់ព័ន្ធដូច្នេះ បីនាក់ត្រូវបាន ដោះលែង រីឯអ្នកពាក់ព័ន្ធនោះ ទី១ មានឈ្មោះ កែវ វុទ្ធី ទី២ ឈ្មោះ ថៀត
សារី ។
លោក សូ សុវណ្ណ ស្នងការរងបានបន្តថា ជនសង្ស័យ ឈ្មោះ កែវ វុទ្ធី បាន សារភាពថា គេបានទទួលលុយ តែ
ចំនួន ៩១ គ្រួសារទេ ដោយបានប្រាក់ តែ១១០១០ ដុល្លារ ។ បច្ចប្បុន្ន ក្រុមជនឆបោក ទាំង៣នាក់ ដែលមាន
ឈ្មោះ ខាងលើ សមត្ថកិច្ច កសាងសំនុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាម និតិវិធីច្បាប់។l