ដោយ ៖ សហការី CSN
ព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសុំណេះសំណាល ជាមួយមន្ត្រី
រាជការ នឹងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ សម្ដេច
តេជោ ហ៊ុន សែន បានមានអនុសាសន៍ លើកឡើងក្នុងឧកាសនោះថា សម្រេចឲ្យមានការបញ្ឈប់ការស្នើសុំដី
សម្រាប់អង្គភាពយោធា ចាប់ពីថ្ងៃនេះតទៅ ហើយគ្រប់កងពលទាំងអស់ ហាមសុំដីបន្តទៀត និងត្រូវពិនិត្យ
និងចុះបញ្ជីសារពើពន្ធដីរបស់រដ្ឋ ឲ្យបានត្រឹមត្រូវ កុំឲ្យធ្លាក់ទៅលើដៃឯកជនមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា ចំពោះផ្សារខេត្តព្រះសីហនុដែលឆេះពីមុន ហើយដែល
សម្តេចតេជោបានជួយសាងសង់ គឺអាជ្ញាធរខេត្តត្រូវធ្វើលិខិតផ្លូវការ បញ្ជាក់ជូនបងប្អូនអាជីវករទាំងអស់ ឲ្យពួកគាត់លក់ដូរជារៀងរហូតតកូនតចៅ។ លើសពីនេះចំពោះគម្រោងចិញ្ចឹមត្រី ដែលស្នើដោយក្រុមហ៊ុន
ឯកជន ប្រសិនបើប៉ះពាល់ដល់ការប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋ គឺមិនអនុញ្ញាតឲ្យទេ។
សម្តេចតេជោបានលើកថា ខេត្តព្រះសីហនុ គឺជាមាត់ច្រកសេដ្ឋកិច្ចដ៏សំខាន់ បន្ទាប់ពីក្រុងភ្នំពេញ និង
ខេត្តសៀមរាប។ ខេត្តនេះគឺពឹងអាស្រ័យវិស័យ សេវាកម្មជាច្រើនប្រមាណ៧០% រួមទាំងសេវា ទេសចរណ៍
ឧស្សាហកម្ម និង ការដឹកជញ្ជូន ដោយសារមានកំពង់ផែ។ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែល
បានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង គឺបាននាំមកនូវសន្តិភាពពេញលេញ និងការរីកចម្រើននៅទូទាំង
ខេត្តព្រះសីហនុ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅខេត្តព្រះសីហនុ ត្រូវត្រួតពិ
និត្យបញ្ហាបូមខ្សាច់ផងដែរ ព្រោះអាចធ្វើឲ្យជម្រេលបាក់ធ្លាក់ បណ្តាលឲ្យបាក់ខូចឆ្នេរ។ ចំពោះគម្រោងវិនិ
យោគកោះ ដែលគ្មានសកម្មភាព គឺត្រូវពិនិត្យដកយកមកវិញ ជាពិសេសដោយជនមួយចំនួន ដែលយក
អាជ្ញាប័ណ្ណ (License) ដើរលក់ គឺត្រូវដកយកមកជាបន្ទាន់។
ចំពោះពយកំពេញដែលមានប្រជាពលរដ្ឋ ១០៣គ្រួសារ គឺត្រូវចុះវាស់វែងប្រគល់ប្លង់ ស្របច្បាប់ជូនប្រជាពល
រដ្ឋ ដែលបានមករស់នៅទីនោះ ជាយូរមកហើយ។ ប្រជាពលរដ្ឋដែលបានមករស់នៅទីតាំង ក្នុងបញ្ជីសារពើ
ពន្ធរបស់រដ្ឋ ជាយូរមកហើយ គឺត្រូវប្រគល់ប្លង់ស្របច្បាប់ ជូនពួកគាត់ ហើយត្រូវកាត់ចេញពីបញ្ជីសារពើពន្ធ
របស់រដ្ឋ ដើម្បីពួកគាត់មានកម្មសិទ្ឋិ និងមានឱកាសបានកសាងផ្ទះសម្បែង ឲ្យបានល្អសមរម្យ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញក្រសួងបរិស្ថាន ត្រូវចូលរួមពិនិត្យការប្រើប្រាស់ និងបង្ហូរទឹកចូលសមុទ្រ
កុំឲ្យប៉ះពាល់ដល់បរិស្ថាន។
កិច្ចសំណេះសំណាល រវាងសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរាជការខេត្តព្រះសីហនុ កាន់តែធ្វើឲ្យមន្ត្រីបាន
យល់កាន់តែច្បាស់ អំពីតួនាទី និងការទទួលខុសត្រូវ ក្នុងការផ្តល់នូវ សេវាសាធារណៈ និងការផ្តល់នូវដំណោះ
ស្រាយសមស្របនានា ជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាផ្សេងៗ រួមទាំងបញ្ហាដីធ្លីជាដើម៕


















