សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ២នាក់ ត្រឡប់មកវិញក្រោយពីមានការដោះលែងឲ្យនៅក្រៅឃុំ ការពីប៉ុន្មានថ្ងៃមុន

ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN

 

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ២នាក់ ដែរបានបោកប្រាស់ប្រជាពលរដ្ឋ ឲ្យកាប់ឆ្កាព្រៃតបន់ការពារ WWF ត្រូវ

បានស្នងការរងនគរបាល ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពេលនេះសមត្ថកិច្ច បានដាក់គ្រប់ច្រកល្ហក ក្នុងខេត្ត

កំពុងតែ តាមស្វែងរកចាប់ខ្លួន ជនសង្ស័យ ចំនួន២ នាក់ ត្រឡប់មកវិញ ក្រោយពី មានការ ដោះលែង ឲ្យ នៅ

ក្រៅ ឃុំ ។

 

លោក សូរ សុវណ្ណ ស្នងការរងនគរបាខេត្តមណ្ឌលគិរី បានថ្លែងថា មកទល់ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦

នេះ សមត្ថកិច្ច ទូទាំងខេត្តមណ្ឌលគិរី កម្លាំងនៃស្នងការដ្ឋានកំពុងតែ តាមស្វែងរកជនសង្ស័យ ឈ្មោះ កែវ វុទ្ធី

ដែល គេ ជឿថា កំពុងស្ថិតនៅក្នុង ខេត្តមណ្ឌលគិរី នៅឡើយ ។

 

លោក សូ សុវណ្ណ ស្នងការរង បានថ្លែងបន្តថា លោក មិនយល់ សោះ ពីចំណាត់ការតុលាការ ដែលដោះលែង

ជនឆបោកប្រាស់យកលុយ ពីប្រជាពលរដ្ឋឲ្យ ទៅ កាប់ឆ្កាព្រៃរដ្ឋនោះទេ ។

 

សូមបញ្ជាក់ថា ជនសង្ស័យ២នាក់ ដែលបានអះអាងខ្លួនថា ជាអ្នកចែកដីសង្គមកិច្ច និងទារលុយ ពីប្រជាពល

រដ្ឋជិត៦រយគ្រួសារ ក្នុង១គ្រួសារ ៥រយដុល្លាឲ្យ ទៅកាប់ឆ្កាព្រៃនៅតំបន់អភិរក្ស WWF ស្ថិតក្នុង ភូមិ រវ៉ាក់ ឃុំ

រយ៉ ស្រុកកោះញែក ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូង ខេត្តមណ្ឌលគិរី ធ្វើការ ដោះលែង កាលពីដើម

សប្តាហ៍នេះ ក្រោយពីសមត្ថកិច្ច បញ្ជូនជនសង្ស័យរូបនោះ ទៅកាន់សាលាដំបូង កាលពីថ្ងៃអាទិត្យ ។

 

ករណីនេះ អ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) CSN មិនអាចទំនាក់ទំនង សុំការបំភ្លឺ ពី លោក សំអឿន

កោសល្យ មុន្នី ចៅក្រមស៊ើបសួរ ក្នុងការដែលបានសម្រេច ធ្វើការដោះលែងជនសង្ស័យ នោះបានទេ ។

ដោយឡែក លោក សូរ សុវិជ្ជា អ្នកនាំពាក្យ សាលាដំបូង ខេត្តមណ្ឌលគិរី ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយ

លោកថា កំពុងជាប់ប្រជុំ ។

 

តែទោះយ៉ាងណា បើតាម អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក កឹម សន្តិភាព ថា ការសម្រេចមិនឃុំខ្លួន គឺជា

ឆន្ទានុសិទ្ធិ របស់ចៅក្រម ប៉ុន្តែប្រសិនបើ ការសម្រេចនេះ មាន ភាពមិនប្រក្រតី ដោយប្រការណាមួយ ឬពាក់

ព័ន្ធ នឹង លាភសក្ការ:អ្វីមួយនោះ ចៅក្រមត្រូវទទួលខុសត្រូវ ចំពោះមុខ ច្បាប់ ៕

 

2016-08-04_20.58.31 2016-08-04_20.56.25 IMG-20160804-WA0011

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author